ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ

(VOVworld) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអនុ
គណៈកម្មាធិការសហប្រតិបតិ្តការវៀតណាម-ឡាវ បានអញ្ជើញទៅបំពេញទស្សន
កិច្ចការងារនៅឡាវចាប់ពីថ្ងៃទី៩ដល់ទី១០ ធ្នូ។នារសៀលថ្ងៃទី៩ ធ្នូ លោក Nguyen
Xuan Phuc បានទៅជួបសម្ដែងការគួរសមនាយករដ្ឋមន្រ្តីឡាវលោក Thongsing
Thammavong និងជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរ
ទេសឡាវលោក Thongloun Sisoulith។ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន
វាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង២
នាពេលកន្លងទៅ និងអះអាងនូវគោលបំណងបន្តសហការយ៉ាងស្អិតរមួតជាមួយ
ឡាវដើម្បីលើកកំពស់ប្រសិទ្ធភាពសហប្រតិបតិ្តការច្រើនថែមទៀត។លោក Nguyen
Xuan Phuc ក៏បានស្នើរឲ្យប្រទេសទាំង២បន្តបង្កើនទំនាក់ទំនងសហប្រតិបតិ្តការដ៏
ល្អប្រសើរនៅវេទិការតំបន់និងអន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង)និង
នាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong


ឧបនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏មានជំនួបចរចារជាមួយសមភាគីឡាវលោក
Somsavat Lengsavad។ថ្នាក់ដឹកនាំទាំង២រូប បានវាយតំលៃខ្ពស់ចំពោះលទ្ធផលទទួល
បានក្នុងការលាតត្រដាងអនុវត្តផែនការការងារបង្កើនកម្រាស់និងកែលំអរបណ្ដាញ
បង្គោលព្រំដែនវៀតណាម-ឡាវ និងកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាលស្ដីពីការដោះ
ស្រាយបញ្ហាអន្តោប្រវេសន៍និងអាពាហ៍ពិពាហ៍ឥតខាន់ស្លានៅតំបន់ព្រំដែនវៀត
ណាម-ឡាវ”។ភាគីទាំង២ បានឯកភាពថា នឹងខំប្រឹងប្រែងលាតត្រដាងអនុវត្តជា
ផ្លូវការរូបសណ្ឋានត្រួតពិនិត្យ“ច្រកតែ១ ឈប់តែ១លើក” នៅច្រកទ្វាទ្វេភាគី Lao
Bao – Densavan ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៥។ភាគីទាំង២ ក៏បានពិភាគ្សាអំពីទិស
ដៅធំៗដើម្បីត្រៀមរៀបចំសំរាប់សម័យប្រជុំលើកទី៣៧គណៈកម្មាធិការអន្តររដ្ឋា
ភិបាលនាពេលខាងមុខ ក្នុងនោះឯកភាពបន្តជំរុញការចរចារឆ្ពោះទៅការចុះហត្ថ
លេខាយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំង២ និងសហ
ការលាតត្រដាង អនុវត្តយុទ្ធសាស្ត្រវៀតណាម-ឡាវប្រកបដោយប្រសិទ្ធភាព
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ