ឯកអគ្គរដ្ឋទូតវៀតណាមឆ្លើយសំភាសន៍អ្នកសារព័ត៌មានអ៊ីរ៉ង់ចំពោះមុខដំណើរទស្សនកិច្ចអ៊ីរ៉ង់របស់ប្រធានរដ្ឋ
(VOVworld)-បន្ទាប់ពី តង់ហ្សានី ម៉ូសំប៊ិក ប្រធានរដ្ឋ Truong Tan Sang នឹង អញ្ជើញ ទៅដល់រដ្ឋធានីតេហ៉េរ៉ង់នាថ្ងៃទី១៣មិនា ចាប់ផ្តើមដំណើរទស្សនកិច្ច ថ្នាក់រដ្ឋប្រទេស
អ៊ីរ៉ង់។ ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់ លោក Nguyen
Hong Thach បានមានបទឆ្លើយសំភាសន៍ជាមួយ តេហ៉េរ៉ង់ Times របស់អ៊ីរ៉ង់ ស្តីពី
យថាទស្សន៍សហប្រតិបត្តិការរវាងវៀតណាមជាមួយអ៊ីរ៉ង់ ។ លោក Nguyen Hong
Thach បានលើកច្បាស់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថា ផែនការសកម្មភាព
លើគ្រប់ជ្រុងជ្រោយរួម ជាចំណុចលោតផ្លោះមួយ ចំពោះផ្នែកការទូតរបស់អ៊ីរ៉ង់។ កិច្ចព្រមព្រៀងនេះនឹងជះឥទ្ធិពលសកម្មទៅលើ ទំនាក់ទំទ្វេភាគីរវាងវៀតណាមនិង
អ៊ីរ៉ង់ ដោយសារមុននឹងពេលវេលាដែលបទ ដាក់ទណ្ឌកម្មនានាត្រូវបានលប់បំបាត់ ប្រទេសទាំងអស់ដែលក្នុងនោះមាន វៀតណាមគឺពិបាកដំណើរការទំនាក់ទំនង
ពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ដូច្នេះ ខណៈ ដែលបទដាក់ទណ្ឌកម្មត្រូវបានលប់ចោល
នោះ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី នឹងមានភាពងាយស្រួលជាង។ លោក Nguyen
Hong Thach បានឲ្យដឹងថែមទៀតថា ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអ៊ីរ៉ង់
លើកនេះ ភាគីទាំងពីរ នឹង ពិភាគ្សាលើបញ្ហាជាច្រើនដែលក្នុងនោះមានការបង្កើត
សាជីវកម្មមួយនៅវៀត ណាមដើម្បីផលិតលិតផលប្រេង៕