ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីប្រឆាំងជំទាស់នឹងកាយវិកាខុសឆ្គងរបស់ចិន
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Nguyen Xuan Thuy (TTXVN) |
(VOV)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Nguyen Xuan Thuy បានមានបទសរសេរមួយ ចុះផ្សាយលើកាសែត៖ ប្រៃសណីJakata ដើម្បីប្រឆាំងជំទាស់កាយវិការខុសឆ្គងរបស់ចិន ដែលបានបំប្លែងការពិតស្ដីពីបញ្ហាអធិបតេយ្យភាពប្រជុំកោះ Hoang Sa និង Truong Sa ក្នុងបទសរសេររបស់ភារះធាវី ស្ថានទូតចិនប្រចាំនៅឥណ្ឌូនេស៊ី លោក Liu Hong Yang នៅក្នុងកាសែតចុះផ្សាយថ្ងៃទី ២០ ឧសភា។
ប្រឆាំងជំទាស់ទស្សនះរបស់លោក Liu Hong Yang ដែលនិយាយថា៖ ប្រជុំកោះ Hoang Sa និង Truong Sa ជាដែនដីរបស់ចិន និងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ពីសង្គ្រាមលោក លើកទី២ ឯកអគ្គរដ្ឋទូត Nguyen Xuan Thuy បានអះអាងថា៖វៀតណាមមានគ្រប់ភស្តុតាងប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តិ ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះ ប្រជុំកោះ Hoang Sa និង Truong Sa។ ឯកអគ្គរដ្ឋទូត Nguyen Xuan Thuy បានលើកច្បាស់ថា៖ លោក Liu Hong Yang បានចេតនាដកស្រង់ខ្លឹមសារនៃលិខិតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong នាឆ្នាំ ១៩៥៨ នេះដូចជាការទទួលស្គាល់អធិបតេយ្យភាពរបស់ចិន ចំពោះ ប្រជុំកោះ Hoang Sa និង ប្រជុំកោះផ្សេងៗទៀត។
មុននោះ កាសែត “ The Straits Times” របស់សិង្ហបុរី ក៏បានចុះផ្សាយអត្ថបទរបស់បណ្ឌិត Nguyen Hung Son អនុប្រធានវិទ្យាស្ថានសមុទ្រខាងកើត សភាបណ្ឌិតកិច្ចការបរទេសវៀតណាម បានសន្និដ្ឋានថា៖ ប្រសិនបើធ្វើអោយបាត់ទំនុកទុកចិត្តរបស់អាស៊ាន ចិននឹងក្លាយទៅជាប្រទេសឯកតោ លើផ្លូវក្លាយទៅជាមហាអំណាច និងគ្មានមិត្តស្មោះត្រង់ណាមួយក្នុងចំណោមប្រទេសជិតខាងឡើយ៕