ឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Boubazine Abdelhamid៖ វៀតណាមជាប្រទេសដែល មានសុវត្ថិភាពបំផុត
(VOVWORLD) - “វៀតណាម ជាមួយនឹងអ្វីៗគ្រប់បែបយ៉ាងដែលអ្នកបានធ្វើសម្រាប់ប្រជាជនរបស់ខ្លួន អ្នកអាចមានមោទនភាព។ ហើយខ្ញុំគិតថា ប្រជាជនវៀតណាមសប្បាយរីករាយណាស់ មនុស្សទាំងអស់គ្នាទទួលស្គាល់ថា វៀតណាមជាប្រទេសមានសុវត្ថិភាពបំផុត”។
ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោក Boubazine Abdelhamid។
(រូបថត៖ Vietnamplus) |
នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាម លោក Boubazine Abdelhamid ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន
វៀតណាមក្នុងឱកាសឆ្នាំថ្មីឆ្នាំ២០២៣។
យោងតាមលោកឯកអគ្គរដ្ឋទូតថា “វៀតណាមជាសង្គមសន្តិភាព ដែលមាន
ការអប់រំ គ្មានហិង្សា ហើយប្រជាជនរួសរាយរាក់ទាក់” ហើយវៀតណាមជាប្រទេស
ដែលជានិច្ចកាលគោរពសិទ្ធិមនុស្ស - ដែលត្រូវបានបង្ហាញតាមរយៈការចូលរួមយ៉ាង
សកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ អបអរសាទរចំពោះ
វៀតណាមដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៣៥ លោកឯកអគ្គរដ្ឋទូត Boubazine Abdelhamid ជឿជាក់ថា វៀតណាមនឹងក្លាយជាតំណាងដ៏ល្អ ការពារសិទ្ធិមនុស្សដោយគ្មានការរើស
អើងនោះទេ។
លោកឯកអគ្គរដ្ឋទូត Boubazine Abdelhamid ក៏បានសម្តែងនូវការកោតសរសើរ
ចំពោះវឌ្ឍនភាព និងសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់វៀតណាមចាប់តាំងពីការចាប់
ផ្តើមបុព្វហេតុផ្លាស់ប្ដូថ្មីនៅឆ្នាំ ១៩៨៦។ តាមលោកថា ចក្ខុវិស័យឈ្លាសវៃ និងការ
ជ្រើសរើសយ៉ាងត្រឹមត្រូវនូវ គោលនយោបាយរបស់ថ្នាក់ដឹកនាំវៀតណាមបានជួយ
វៀតណាមសម្រេចបានការបោះជំហានដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕