ឯកអគ្គរដ្ឋទូត Qatar បញ្ចប់បេសកម្មការទូតនៅវៀតណាម


ឯកអគ្គរដ្ឋទូត Qatar បញ្ចប់បេសកម្មការទូតនៅវៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូត Qatar បញ្ចប់បេសកម្មការទូតនៅវៀតណាម (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ៩ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Qatar លោក Mohamed Bin Jaber Abdullah
Alsulaiti ដែលបានមកជំរាបលាក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅ វៀតណាម។
ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមបានផ្ញើរលិខិតអញ្ជើញព្រះមហាក្សត្រ Qatar មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋ​
Truong Tan Sang មានគោលបំណង ប្រទេស Qatar នឹងគាំទ្រវៀតណាម ឈរឈ្មោះ ក្នុងក្រុមប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ UNESCO អាណត្តិ ២០១៥-២០១៩ ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមរបស់ អ.ស.ប. ECOSOC អាណត្តិ ២០១៦-២០១៨ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ