១0ឆ្នាំគ្រោះមហន្តរាយរលកយក្សមហាសមុទ្រឥណ្ឌា៖ការរស់ឡើងវិញនៅតំបន់ដីស្លាប់
|
១0ឆ្នាំគ្រោះមហន្តរាយរលកយក្សមហាសមុទ្រឥណ្ឌា៖ការរស់ឡើងវិញនៅតំបន់ដីស្លាប់ |
(VOV)_មុននេះ១០ឆ្នាំ នាថ្ងៃទី២៦ ធ្នូ ២០០៤ ការង្ជួយដី១មានកំរិត៩,១ Richter បានបំហែកបាតមហាសមុទ្រឥណ្ឌា និងបង្កើតឡើងរលកយក្ស១មាន កំពស់១៧,៤
មែត្រ បំផ្លាញ់តំបន់ផ្សេងៗនៃប្រទេសចំនួន១០ ហើយបោះសម្អាត សហគមន៍ប្រជា
ជននៅឆ្នេរសមុទ្រក្នុងរយៈពេលដ៏ខ្លី។ រហូតមកដល់ពេលនេះ ១០ឆ្នាំបានកន្លងផុត
ទៅហើយក្តី ប៉ុន្តែជីវភាពរស់នៅប្រចាំថ្ងៃនៅបណ្ដាតំបន់ដែលត្រូវរងឥទ្ធិពលពីរលក
យក្សនេះនៅតែមិនទាន់ស្ដារឡើងវិញជាធម្មតា។
នៅខេត្ត Aceh ( ឥណ្ឌូនេស៊ី) ជាតំបន់មានមនុស្សចំនួន១៦៨ ០០០ នាក់ ត្រូវ
ស្លាប់ដោយរលកយក្ស រាត្រីថ្ងៃទី២៥ធ្នូ ពិធីបួងសួង១ដ៏មហោឡារឹកត្រូវបាន រៀបចំ
ឡើងនៅវិហារឥស្លាម Aceh ជាអាគារ១ក្នុងចំណោមអាគារតិចតូច នៅ ឈររឹងមាំ
ក្រោយពីពេលរលកយក្សឆ្លងកាត់។
នៅថៃ មនុស្សចំនួន៥ ៣៩៥នាក់ត្រូវស្លាប់ ដែលក្នុងនោះមានភ្ញៀវទេសចរណ៍
បរទេសចំនួន២ពាន់នាក់ត្រូវស្លាប់ ពិធីរំលឹកខួបអនុស្សាវរីយ៍ត្រូវបានរៀបចំឡើងនៅ
Ban Nam Khem ជាភូមិនេសាទ១នៅភាគខាងត្បូងថៃ ដែលត្រូវបំផ្លាញ់ដោយរលក
យក្ស។
នៅឥណ្ឌា បណ្ដាការធ្វើសមយុទ្ធបង្ការនិងទប់ទល់រលកយក្សក៏បានរៀបចំឡើង
ដើម្បីត្រួតពិនិត្យសមត្ថភាពត្រៀមខ្លូនជាស្រេចទប់ទល់របស់អ្នកនេសាទនៅរដ្ឋ Tamil
Nadu ភាគខាងត្បូងឥណ្ឌា ជាតំបន់ដែលត្រូវរងផលពះពាលយ៉ាងធ្ងន់ធ្ងរពីរលកយក្ស
នាឆ្នាំ២០០៤ ដោយមនុស្សចំនួន៦ពាន់នាក់ត្រូវស្លាប់៕