២៩ឆ្នាំនៃការចូលជាសមាជិកអាស៊ាន៖ វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍនិងជោគជ័យរបស់អាស៊ាន

(VOVWORLD) - នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ វៀតណាមបានចូលជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ។ ក្នុងរយៈពេល ២៩ ឆ្នាំកន្លងមក (ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ - ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤) វៀតណាមជានិច្ចកាលចូលរួម និងរួមវិភាគទានសម្រាប់អាស៊ាន ក្នុងស្មារតីនៃភាពម្ចាស់ការ សកម្ម និងការទទួល ខុសត្រូវ។

២៩ឆ្នាំនៃការចូលជាសមាជិកអាស៊ាន៖ វៀតណាមរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍនិងជោគជ័យរបស់អាស៊ាន - ảnh 1ប្រធានគណៈប្រតិភូមកពីបណ្តាប្រទេស ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣០ (AEMR-30) នៅទីក្រុង Luang Prabang ភាគខាងជើងប្រទេសឡាវ (ឆ្នាំ២០២៤)។ (រូបថត៖ Pham Kien/TTXVN)
នាពេលថ្មីៗនេះ ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៤ វៀតណាមបានទទួល និងជំរុញយ៉ាងសកម្មនូវការសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េខាងត្បូង។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន លោក Lee Jang-keun បានវាយតម្លៃថា ការ សម្របសម្រួលរបស់វៀតណាមបានរួមចំណែកពង្រឹង និងធ្វើឱ្យទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូងកាន់តែស៊ីជម្រៅក្នុងដំណាក់កាលថ្មី។
“ទីមួយក្នុងក្របខណ្ឌនៃការសម្របសម្រួលថ្នាក់ជាតិរបស់វៀតណាម ប្រធានា ធិបតីកូរ៉េខាងត្បូងបានប្រកាសពីគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង-អាស៊ាននៅ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងនៅឆ្នាំ២០២២។ ទីពីរ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាបង្កើន វិភាគទានប្រចាំឆ្នាំដល់មូលនិធិសហប្រតិបត្តិការពាក់ព័ន្ធដល់ អាស៊ាន ឡើងទៅ ៤៨ លានដុល្លារអាមេរិក រហូតដល់ឆ្នាំ ២០២៧ ដើម្បីគាំទ្រដល់ គម្រោងសហប្រតិបត្តិការបន្ថែមទៀតដែលបានអនុវត្តន៍នៅក្នុង និងជាមួយអាស៊ាន។ ទី៣ កាលពីឆ្នាំមុន ក្រោមការសម្របសម្រួលរបស់វៀតណាម ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតីកូរ៉េខាងត្បូងបានអនុម័តដោយជោគជ័យនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងទស្សនវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ ទី៤ ជាមួយនឹងតួនាទីសម្របសម្រួលរបស់វៀតណាម ភាគីទាំងពីរបាន សហការយ៉ាងជិតស្និទ្ធ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងឡើង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េខាងត្បូង នាខែតុលាខាងមុខ”។
បន្តសមិទ្ធិផលនានាដែលសម្រេចបាន វៀតណាមនឹងបន្តខិតខំប្រឹងប្រែងដើម្បី រួមចំណែកក្នុងការអភិវឌ្ឍរួមនៃសហគមន៍អាស៊ាន ឆ្ពោះទៅអនាគតរួមគ្នា។ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំអាស៊ាន លោកស្រី Ton Thi Ngoc Huong បានអះអាងថា៖
“អាស៊ានជានិច្ចកាលជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ហើយឈានចូលដំណាក់កាលបន្ទាប់ រួមជាមួយ អាស៊ានឆ្ពោះទៅការកសាង និងអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ វៀត ណាមនឹងបន្តរួមចំណែកប្រកបដោយភាពម្ចាស់ការ សកម្ម និងការទទួលខុសត្រូវក្នុង ការលើកកំពស់តួនាទី ឋានៈ កិត្យានុភាព ថែរក្សាសាមគ្គីភាព និងមជ្ឈភាពរបស់ អាស៊ាន ព្រមទាំងការពង្រឹងភាពខ្លួនទីពឹងខ្លួន ដើម្បីឱ្យអាស៊ានអាចសម្របខ្លួនកាន់តែ មានប្រសិទ្ធភាពជាមួយនឹងបញ្ហាប្រឈមក្នុងបរិបទដែលបរិយាកាសក្នុងតំបន់ និងអន្តរ ជាតិកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ”។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ ដែលទើបតែធ្វើឡើង នៅប្រទេសឡាវ វៀតណាមបានទទួលជាផ្លូវការនូវតួនាទីជាអ្នកសម្របសម្រួលទំនាក់ ទំនងរវាងអាស៊ាន និងដៃគូថ្មីពីរនោះគឺ នូវែលសេឡង់ និងចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ