|
ADB ផ្ដល់ទុនសំរាប់ខ្សែផ្លូវតភ្ជាប់ក្រុង Yangon ជាមួយក្រុង Da Nang |
Vovworld-ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ទើបនឹងបានអនុម័តលើខ្ទង់កម្ចី១០០លានដុល្លារអាមេរិកដើម្បីកែលំអរខ្សែផ្លូវប្រវែង៦៦,៤គីឡូម៉ែត្រតភ្ជាប់ Eindu និង Kawkareik នៅរដ្ឋ Kayin របស់មីយ៉ាន់ម៉ា គឺជាខ្សែផ្លូវសេសសល់នៃគំរោងការរបៀងកើត-លិចអនុដំបន់ទន្លេមេគង្គ (GMS) ការសំរេចលើខ្សែផ្លូវនេះនឹងជួយតភ្ជាប់ទីក្រុង Da Nang របស់វៀតណាមជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចចំនួន២ Mawlamyine និង Yangon របស់មីយ៉ាន់ម៉ា។
គំរោងការនឹងបានអនុវត្តក្នុងរយៈពេល៣ឆ្នាំនិងគ្រោងនឹងសំរេចនាខែកញ្ញាឆ្នាំ២០១៩៕