Alqaedaគំរាមកំហែងវាយប្រហារទៅលើប្រទេសអាមេរិក
VOV-មេដឹកនាំសាខាអង្គការភេរវកម្ម Alqaeda នៅអ៊ីរ៉ាក់ Abu Bark al-Bagdadi គំរាមកំហែង”អនុវត្តបណ្តាការវាយប្រហារភេរវកម្មទៅលើ”បេះដូង”របស់ប្រទេស
អាមេរិក”។ ក្នុងសារជាខ្សែអាត់សម្លេង១ដែលផ្សាយលើ Internet al-Bagdadi ឲ្យ
ដឹងថា៖បណ្តាញភេរវជននេះកំពុងកសាងផែនការវាយប្រហារទៅលើប្រទេស
អាមេរិក នឹងកំពុងធ្វើដំណើរទៅកាន់ប្រទេសនេះ។ al-Bagdadi លើកច្បាស់ថា៖
ការតស៊ូប្រឆាំងអាមេរិករបស់បណ្តាសកម្មប្រយុទ្ធឥស្លាមបានចាប់ផ្តើម ហើយនឹង
មានសកម្មភាព”ខ្លាំងក្លា”ជាងអ្វីៗដែលមេភេរវជនOsama bin laden បានអនុវត្ត។
ក្នុងពេលនោះទីភ្នាក់ងារស៊ើបការណ៏សំងាត់កណ្តាលអាមេរិកអះអាងថា៖ទីក្រុងញូយ៉ក់មិនមែនជាគោលដៅរបស់Alqaeda ទេ។តាមក្រសួងស៊ើបការណ៏
សំងាត់សហព័ន្ធអាមេរិក ( FBI)ថា៖នាសព្វថ្ងៃគ្មានអ្វី ដែលអាចគំរាមកំហែងទីក្រុង
នេះបានឡើយ៕
|
Alqaeda គំរាមកំហែងវាយប្រហារទៅលើប្រទេសអាមេរិក (Image: Internet) |