AMM 48 បានបិទបញ្ចប់៖អាស៊ានស្រុះចិត្តគំនិតក្នុងបញ្ហាអាទិភាពទាំងអស់
|
AMM 48 បានបិទបញ្ចប់៖អាស៊ានស្រុះចិត្តគំនិតក្នុងបញ្ហាអាទិភាពទាំងអស់ |
Vovworld-ក្រោយរយៈពេល៤ថ្ងៃធ្វើការ សន្និសីទ AMM 48 រួមជាមួយសន្និសីទ
ទាក់ទិននានាបានបិទបញ្ចប់នាថ្ងៃទី៦សីហានៅម៉ាឡេស៊ី។ នៅក្នុងសន្និសីទកាសែត
បញ្ចប់សន្និសីទ រដ្ឋមន្ត្រីការបរទេសម្ចាស់ផ្ទះលោក Anipha Aman បានឲ្យដឹងថា
អាស៊ានទទួលបានការឯកភាពក្នុងបញ្ហាជាច្រើនដែលបានយកចិត្តទុកដាក់។ AMM
48 បានចេញសេចក្តីថ្លែងការណ៍រួមអះអាងសាមគ្គីភាពឯកភាពក្នុងការដោះស្រាយ
បញ្ហាដំបន់ក៏ដូចជាសកល។
ក្នុងកិច្ចប្រជុំទាំងអស់របស់អាស៊ាននិងអាស៊ានជាមួយដៃគូ បណ្ដារដ្ឋមន្ត្រីបាន
អះអាងកិច្ចសន្យារបស់អាស៊ានគឺបន្តខំប្រឹងប្រែងឈានទៅកសាងសហគមន៍
អាស៊ានផ្សាភ្ជាប់នឹងនយោបាយ ចងសម្ព័ន្ធសេដ្ឋកិច្ចនិងមានការទទួលខុសត្រូវ
សង្គមនាចុងឆ្នាំនេះនិងទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០១៥នឹងកំណត់ទិសដៅ
សកម្មភាពរបស់សហគមន៍ក្នុង១០ឆ្នាំខាងមុខ។ ស្ដីពីបញ្ហាសមុទ្រខាងកើត បណ្ដា
រដ្ឋមន្ត្រីបានសម្ដែងការព្រួយបារម្ភចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះលើស្ថានភាព
ជាក់ស្ដែង ការសាងសង់នៅសមុទ្រខាងកើតបានធ្វើឲ្យបាត់ជំនឿជាក់ បង្កើនភាព
តានតឹងនិងអាចរងឥទ្ធិពលទៅលើសន្តិភាពសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាង
កើត។ អគ្គលេខាធិការអាស៊ានលោក Le Luong Minh បានចាត់ទុកថា៖
“បណ្ដារដ្ឋមន្ត្រីបានអំពាវនាវភាគីនានាត្រូវអនុវត្តពេញលេញនិងប្រសិទ្ធិភាព
សេចក្តីថ្លែងការណ៍សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជារួមជាមួយ
ចិនលើមូលដ្ឋានកិច្ចព្រមព្រៀងនាពេលថ្មីៗនេះឈានទៅដំណាក់កាលថ្មីពិគ្រោះ
យោបល់ជាក់ស្ដែងជាងទៀត។ ក្នុងនោះអាស៊ាននិងចិនអាចពិភាគ្សារាល់កត្តានៃ
ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ អាស៊ាននិងចិនអាចទទួលបាន
វឌ្ឍនភាពក្នុងដំណើរការពិគ្រោះយោបល់ចរចារសំដៅសំរេច COC យ៉ាងឆាប់រហ័ស៕”