An Giang ត្រូវតែជំរុញខ្លាំងឧស្សាហកម្ម ទំនើបភាវូបនិយកម្មកសិកម្ម ជនបទដើម្បិអភិវឌ្ឍន៍លឿននិងនិរន្តរភាព
|
An Giang ត្រូវតែជំរុញខ្លាំងឧស្សាហកម្ម ទំនើបភាវូបនិយកម្មកសិកម្ម ជនបទដើម្បិអភិវឌ្ឍន៍លឿននិងនិរន្តរភាព |
(VOV)_នេះគឺជាការបញ្ជាណែនាំរបស់សមាជិកការិយាល័យនយោបាយ លេ
ខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Dinh The
Huynh នៅសម័យបើក សន្និបាតលើកទី១០ បក្សភាគខេត្ត An Giang នាព្រឹកថ្ងៃទី
២១ តុលា។ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Dinh The Huynh
បានលើកដម្កើងរាល់សមិទ្ធិផល ដែលបក្សភាគ និងប្រជាជនខេត្តទទួលបានក្នុង
អាណត្តិកន្លងទៅ ទន្ទឹមនឹងនោះលោកក៏បានស្នើអោយខេត្តត្រូវតែយកចិត្តទុកដាក់
ដល់ការតភ្ជាប់តំបន់ អភិវឌ្ឍន៍ផលិតកម្មស្រូវអង្ករ ពង្រីកឧត្តមភាពរបស់ខ្លួន ដើម្បី
ម្ចាស់ការធ្វើសមាហរណកម្ម៖
“ An Giang ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចអោយ
សមស្របជាមួយនិន្នាការអភិវឌ្ឍន៍របស់ប្រទេសទាំងមូល ជាពិសេសគឺតំបន់វាល
សណ្ដរទន្លេ Cuu Long ។ ខេត្តក៏ត្រូវរួមសហការជាមួយតំបន់ផ្សេងៗ អនុវត្តប្រកប
ដោយប្រសិទ្ធិភាពនូវគំរោងការណ៍តភ្ជាប់ មានដំណោះស្រាយ ធ្វើអាជីវកម្មកសិ
ផលប្រកបដោយប្រសិទ្ធិភាព។ បន្តជំរុញខ្លាំងឧស្សាហូបីយកម្ម ទំនើបភាវូបនីយ
កម្មកសិកម្ម ជនបទ តភ្ជាប់ជាមួយការកសាងជនបទថ្មី៕ ”