ASIAD ១៩៖ វៀតណាមដណ្តើមបានមេដាយ៣គ្រឿងបន្ថែមទៀត
(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃប្រកួតផ្លូវការទី ១៣ នៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ១៩) ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយចំនួន ៣គញរឿងបន្ថែមទៀតលើប្រភេទកីឡាសីដក់នារូ ការ៉ាតេ និងអុកចិន។
កីឡាការិនីវៀតណាមក្នុងការប្រកួតកីឡាសីដក់ វិញ្ញាសារក្រុមនារី៣នាក់។ រូបថត៖ TTXVN |
ក្នុងការប្រកួតកីឡាសីដក់វិញ្ញាសារក្រុមនារី៣នាក់ កីឡាការិនីវៀតណាមបានចាញ់គូប្រជែងថៃក្នុងលទ្ធផល ០-២ ដូច្នេះបានទទួលមេដាយប្រាក់។
ចំពោះការប្រកួតការ៉ាតេ បុរសទម្ងន់ក្រោម៨៤គីឡូក្រាម អ្នកប្រដាល់ Do Thanh Nhan បានយកឈ្នះគូប្រជែងជនជាតិកូរ៉េខាងត្បូង ក្នុងលទ្ធផល ៩-៣ នាំយកមេដាយសំរឹទ្ធជូនគណៈប្រតិភូកីឡាវៀតណាម។
ក្នុងការប្រកួតកីឡាអុកចិន អ្នកលេងអុក Lai Ly Huynh បានយកឈ្នះគូប្រជែងមកពី តៃប៉ិ (ចិន) ក្នុងជុំទី ៧ និងនាំមកជូនប្រតិភូកីឡាវៀតណាមនូវមេដាយសំរឹទ្ធមួយទៀតក្នុងវិញ្ញាសាឯកត្តជនបុរស។
គិតត្រឹមថ្ងៃទី ៧ ខែតុលា ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយចំនួន ២៦ គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៣គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធមានចំនួន ១៨គ្រឿង ជាប់ចំណាត់ថ្នាក់ ២១/៣៨ ក្នុងតារាងមេដាយ៕