|
Carnaval ឆ្នាំនេះនឹងបង្ហាញអត្ថសញ្ញាណវប្បធម៍បណ្ដាដំបន់ក្នុងខេត្ត Quang Ninh។ |
VOV-Carnaval Ha Long ឆ្នាំ២០១២និងពិធីស្វាគមឈូងសមុទ្រ Ha Long
ក្លាយទៅជាអច្ឆរិយវត្ថុធម្មជាតិថ្មីរបស់ពិភពលោកបានបើកជាផ្លូវការ
នាយប់ថ្ងៃទី១ឧសភានៅទីក្រុង Ha Long ខេត្ត Quang Ninh។ នេះជា សកម្មភាពសំខាន់ចំនួន២ក្នុងចំណោមសកម្មភាពចំនួន១៦របស់សប្ដាហ៍
ទេសចរណ៍ Ha Long២០១២ដែលត្រូវបានរៀបចំជាមួយទ្រង់ទ្រាយធំ
បំផុតពីមុនមក។ ចូលរួមពិធីមានសិល្បករសិល្បការិនីមហាជនចំនួន៣៨០០នាក់និងក្រុមសិល្បៈអន្តរជាតិចំនួន៣គឺ កូរ៉េខាងត្បូង ចិននិងឡាវ។ ជាពិសេសជាមួយប្រធានបទ Ha Long-ប្រមូលផ្ដុំនិងពង្រីក Carnaval លើក នេះបានបង្ហាញនូវអត្ថសញ្ញាណនៃជនជាតិទាំង២៤ដែលកំពុងរស់នៅខេត្ត
Quang Ninh។ លោក Ha Quang Long នាយករង មន្ទីវប្បធម៍ កីឡានិង
ទេសចរណ៍ Quang Ninh បានឲ្យដឹងថា៖
“Carnaval ឆ្នាំនេះនឹងបង្ហាញអត្ថសញ្ញាណវប្បធម៍បណ្ដាដំបន់ក្នុងខេត្ត
Quang Ninh។ នោះគឺបណ្ដាផលិតផលវិសេសវិសាលរបស់ខេត្ត Quang
Ninh ជាការរួមផ្សំដ៏សមស្របរវាងប្រពៃណីនិងទំនើប នឹងបង្កឡើង
Carnaval មួយពហុព័រពោពេញទៅដោយអត្តសញ្ញាណប្រពៃណី ទំនើប បង្ហាញការធ្វើសមាហរណកម្ម អភិវឌ្ឍន៍របស់ខេត្ត Quang Ninh ក្នុងរយៈ
ពេលខាងមុខ៕”