EU មានផែនការរៀបចំសន្និសីទម្ចាស់ជំនួយសម្រាប់ប្រទេសស៊ីរី
(VOVWORLD) - សហភាពអឺរ៉ុប (EU) មានផែនការរៀបចំសន្និសីទម្ចាស់ជំនួយលើកទី៦ សម្រាប់ប្រទេសស៊ីរីក្នុងខែឧសភាខាងមុខ។
កុមារនៅជំរំជនភៀសខ្លួនក្នុងខេត្ត Idlib ប្រទេសស៊ីរី។ (រូបថត៖ AFP/TTXVN) |
អ្នកនាំពាក្យសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស លោក Peter Stano បានអះអាងថា សហភាពអឺរ៉ុបមិនបំភ្លេចចោលប្រជាជនស៊ីរីនោះទេ បើទោះបីជាជម្លោះបន្តប្រព្រឹត្តិទៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ។ ដូច្នេះ EU នឹងរៀបចំសន្និសីទម្ចាស់ជំនួយសម្រាប់ប្រទេសស៊ីរីដើម្បីជួយឧបត្ថម្ភអនាគតសម្រាប់ប្រទេសស៊ីរីនិងតំបន់។
សន្និសីទនេះនឹងបានប្រព្រឹត្តទៅនៅថ្ងៃទី ៩-១០ ខែឧសភា ដោយបញ្ជាក់ពីការប្តេជ្ញារបស់សហគមន៍អន្តរជាតិចំពោះប្រជាជនស៊ីរី។ កាលពីឆ្នាំ ២០២១ សហគមន៍អន្តរជាតិបានប្តេជ្ញា ផ្តល់ជំនួយថវិការប្រមាណ ៥,៣ ពាន់លានអឺរ៉ូ (ស្មើរនឹង ៥,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រទេសស៊ីរី៕