EU សង្កត់ធ្ងន់ថាដល់ពេលវេលាចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA ជាមួយវៀតណាម
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ដើម្បីអញ្ជើញចូលរួមកិច្ចសន្ទនា Shangri –La លើកទី ១៨ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini នាថ្ងៃទី ១ ខែមិថុនា បានឲ្យដឹងថា ដល់ពេលវេលាដែល វៀតណាម និង EU គួរតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងវៀតណាម និង សហភាពអឺរ៉ុប ស្តីពីការបង្កើតក្របខ័ណ្ឌនៃការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU ( FPA)។
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini |
នេះនឹងក្លាយទៅជាកិច្ចព្រមព្រៀងលើកទី២ ក្នុងក្របខ័ណ្ឌស្តីពីគោលនយោបាយសន្តិសុខ និងការពារជាតិរួមរបស់ EC (PSDC) ដែលបានចុះហត្ថលេខាជាមួប្រទេសអាស៊ីមួយ ក្រោយពីបានព្រមព្រៀងគ្នាជាមួយកូរ៉េខាងត្បូងផងដែរ។ កិច្ចព្រមព្រៀងនេះក៏អនុវត្តស្រដៀងនឹងការចុះហត្ថលេខារវាង EU ជាមួយ អូស្ត្រាលី និងនូវែលសេឡង់៕