Eurozone ប្រកាសមិនកាត់បន្ថយបំណុលថែមទៀតសំរាប់ក្រិក
|
Eurozone ប្រកាសមិនកាត់បន្ថយបំណុលថែមទៀតសំរាប់ក្រិក (VNA) |
(VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា ប្រធានក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយ
ប្រាក់អឺរ៉ូ (Eurozone) លោក Jeroen Dijsselbloem និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
អាល្លឺម៉ង់ លោក Wolfgang Schaeuble បានប្រកាសមិនអាចកាត់បន្ថយបំណុល
សំរាប់ក្រិកថែមទៀតនាចុងឆ្នាំ ២០១៦ទេ។ តាមបណ្ដាដៃគូក្នុង Eurozone នា
បច្ចុប្បន្នទើមនឹងឆ្នាំ ២០១៦ គឺមិនទាន់អាចវាយតំលៃជាក់ស្តែងទ្រង់ទ្រាយ
បំណូលរបស់ក្រិកក្នុងចុងឆ្នាំ ២០១៨ បានទៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
អាល្លឺម៉ង់ លោក Wolfgang Schaeuble បានអះអាងថា៖ គ្មានអត្ថប្រយោជន៍ណា
មួយពេលដែលនាំចេញវិធានការណ៍ថ្មីនាបច្ចុប្បន្ន។ ទោះបីជា Athens និងមូល
និធីរូបីយវត្ថុអន្តរជាតិ (IMF) មិនពេញចិត្តចំពោះសេចក្តីសម្រេចពោលខាង
លើតែ Eurozone នឹងមិនផ្តល់កញ្ចប់ថវិការណាមួយឡើយដល់ពេលណាមាន
ផែនការ ជាក់ស្តែងពីប្រទេសអឺរ៉ុបនានាសំដៅកាត់បន្ថយបំណុលដ៏ធ្ងន់ធ្ងរ
របស់ក្រិក។ មុននោះ IMF បានសង្ឃឹមនឹងមានកិច្ចសន្យាច្បាស់លាស់ពី
ប្រទេសជាសមាជិក Eurozone នានាសំដៅកាត់បន្ថយបំណុលសំរាប់ក្រិក
នាចុងឆ្នាំ ២០១៦៕