Festival ឥណ្ឌានៅវៀតណាម

Festival ឥណ្ឌានៅវៀតណាម - ảnh 1
Festival ឥណ្ឌានៅវៀតណាម (Image: tienphong.vn)


(VOVworld) – Festival ឥណ្ឌា នៅវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី
១៥ ខែមិនា ខាងមុខនេះ។ នៅសន្និសីទកាសែតដែលបានរៀបចំឡើង នាថ្ងៃទី
២១ កុម្ភៈ នៅទីក្រុងហាណូយ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំណុះក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Le Ngoc Dinh បាន
ឲ្យដឹងថា៖ “Festival ឥណ្ឌា” នឹងត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ទីក្រុង
Da Nang និងទីក្រុងហូជីមិញ។ ដោយមានប្រភេទវប្បធម៌សិល្បៈវិសេស វិសាល
និងសម្បូបែបមកពីគ្រប់ទិសទីរបស់ឥណ្ឌា Festival នឹងជាព្រឹត្តិការណ៍វប្បធម៌មាន
អត្ថន័យដ៏ធំធេងនិងទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជន វៀតណាម។ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោកស្រី Preeti Saran សង្ឃឹមថា៖ តាម
រយៈសកម្មភាពនោះ ប្រជាជនវៀតណាមនឹងយល់បន្ថែមអំពីទំនៀមទំលាប់
វប្បធម៌ប្រពៃណីរបស់ឥណ្ឌា ព្រមទាំង ជំរុញទំនាក់ទំនងសហប្រតិ បត្តិការមិត្ត
ភាពរវាងប្រទេសទាំង ២ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ