FTA នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះសេដ្ឋកិច្ចរបស់វៀតណាមនិងEU

(VOVworld) - នាព្រឹកថ្ងៃទី២៥ មិថុនា សាលាសភាបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម
វៀតណាមបានសហការជាមួយស្ថានទូតដាណឺម៉ាក់ប្រចាំនៅទីក្រុងហាណូយរៀបចំ
សិក្ខាសាលាក្រោមប្រធានបទ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហ
ភាពអឺរ៉ុប-អត្ថន័យចំពោះកំណែទម្រង់គោលនយោបាយនិងរបប”។ឆ្លងវង់ចរចារជា
ផ្លូវការចំនួន១៣វង់និងវង់ចរចារពាក់កណ្ដាលជាច្រើនទៀត ភាគីនានាកំពុងនៅក្នុង
ដំណាក់កាលចុងក្រោយសំដៅបញ្ចប់ការចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
នេះ។តាមមិតរបស់តំណាងភាគច្រើនថា នាពេលកិច្ចព្រម ព្រៀង FTA នេះត្រូវបាន
ដំណើរការ នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះ សេដ្ឋកិច្ចវៀតណាមនិង
សកម្មភាពរបស់អង្គភាពអាជីវកម្មទៀតផង។ប៉ុន្តែ រួម ដំណើរជាមួយផលប្រយោ
ជន៍នោះគឺការសាកល្បងដែលទាំងរដ្ឋាភិបាលផងនិងអង្គភាពអាជីវកម្មផងត្រូវ
ប្រឈបមុខ។ដើម្បីប្រែការសាកល្បងក្លាយទៅជាឱកាស បែឱកាសក្លាយទៅជា
ផលប្រយោជន៍ជាក់ស្ដែង ទាមទារជាច្រើននូវដំណើរការ ផ្លាស់ប្ដូររបបនិងគោល
នយោបាយរបស់វៀតណាមនិងEUសំដៅជួយឧបត្ថម្ភអង្គ ភាពអាជីវកម្មនិងសកម្ម
ភាពផលិតកម្មនៅក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ