FTA វៀតណាម-កូរ៉េខាងត្បូងចាប់ផ្តើមមានសុពលភាពជាផ្លូវការ

FTA វៀតណាម-កូរ៉េខាងត្បូងចាប់ផ្តើមមានសុពលភាពជាផ្លូវការ - ảnh 1
FTA វៀតណាម-កូរ៉េខាងត្បូងចាប់ផ្តើមមានសុពលភាពជាផ្លូវការ

(VOV)_កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង​ចូលជាធរ​មាន​ចាប់
ពីថ្ងៃទី២០ធ្នូតទៅ។ មុននោះ នាថ្ងៃទី១៦ ធ្នូ ក្រសួងការបរទេសវៀតណាម​ និងកូរ៉េ
ខាងត្បូងបានផ្លាស់ប្តូរសារលិខិត អំពីពេលវេលាចូលជាធរមាននៃកិច្ចព្រមព្រៀង
នេះ។ បន្ទាប់ពីពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន បណ្ដាអង្គភាពអាជីវកម្ម​វៀត
ណាម និងកូរ៉េខាងត្បូង នឹងមានលក្ខណះធ្វើអាជីវកម្មលើបណ្ដាអាទិភាពពាណិជ្ជ
កម្ម វិនិយោគរបស់ប្រទេសទាំងពីរ រួមចំណែកបង្កើនទំនាក់ទំនងពាណិជ្ជកម្ម ​វិនិ
យោគទ្វេភាគី។ បន្ទាប់នោះ ភាគីទាំងពីរនឹងបង្កើតគណៈកម្មាធិការចម្រុះ ថ្នាក់​រដ្ឋ
មន្ត្រី និងអនុគណៈកម្មការ ចំពោះពាណិជ្ជកម្មទំនិញ គយ របៀបការពារ​ពាណិជ្ជ
កម្ម វិធានការសុវត្ថិភាពម្ហូបអាហារ របងបច្ចេកទេសក្នុងពាណិជ្ជកម្ម ។ ​តាមតួរលេ
ខរបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាម​និងកូរ៉េ​ខាងត្បូង បាន
កើនជិត៦០ដង ពី០,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ១៩៩២ ​ឡើងដល់ ជិត២៩
ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០១៤។ កូរ៉េខាងត្បូងជាដៃគូពាណិជ្ជកម្មធំទី៣ របស់វៀតណាម និងវៀតណាមជាទីផ្សារនាំចេញធំទី៦ របស់កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ