Gruzia បានប្រកាសលទ្ធផលជាលើកដំបូងការបោះឆ្នោតរដ្ឋសភា។
(VOV) /  
|
Gruzia បានប្រកាសលទ្ធផលជាលើកដំបូងការបោះឆ្នោតរដ្ឋសភា។ |
VOV-គណៈកម្មាធិការរៀបចំការបោះឆ្នោត Gruzia នាយប់ថ្ងៃទី៣តុលាបាន
ប្រកាសលទ្ធផលជាលើកដំបូងការបោះឆ្នោតរដ្ឋសភានៃប្រទេសនេះនាថ្ងៃទី ១តុលាដែលតាមនោះប្លុកប្រឆាំង “សុប៉ិន Gruzia” (DG) ដោយមហាសេដ្ឋី
Bidzina Ivanishvilli ជាប្រមុខដណ្ដើមបានជ័យជំនះជាមួយសំលេងគាំទ្រចំនួន
៥៤,៩% ក្រោយពេលបានរាប់សន្លឹកឆ្នោតប្រមាណ៩៩%នៅបណ្ដាមណ្ឌល
បោះឆ្នោត។ គណៈបក្ស “ចលនាប្រជាជាតិឯកភាព” (UNM) កាន់អំណាចជិត
ស្និទ្ធជាមួយប្រធានាធិបតី Mikhael Saakashvili ដណ្ដើមបានសំលេងគាំទ្រ ត្រឹមតែ៤០,៣%ចំនួនសន្លឹកឆ្នោត។ នាថ្ងៃដ៏ដែលលោក Bidzina Ivanishvilli
បានកោះប្រជុំសម្ងាត់មួយរបស់ថ្នាក់ដឹកនាំ DG ដើម្បីពិភាគ្សាអំពីការបង្កើត
រដ្ឋាភិបាលថ្មី។ ក្រុមការងារមួយក៏បានបង្កើតសំដៅសហការជាមួយ
ប្រធានាធិបតី Saakashvili ដើម្បីបង្កើតគណៈរដ្ឋមន្ត្រីថ្មី។ លោក Ivanishvilli បានឲ្យដឹងថាអាចនឹងទទួលដំណែងជានាយករដ្ឋមន្ត្រី Gruzia។ លោក
Ivanishvilli បានអះអាងថាថ្នាក់ដឹកនាំថ្មីនៃGruzia មានគោលការណ៍ កែលំអរទំនាក់ទំនងជាមួយរុស្ស៊ីក្នុងនោះនៅបន្តអនុវត្តគោលមាគ៌ា
ចងសម្ព័ន្ធភាពជាមួយសហភាពអឺរុប (EU) និងអង្គការ NATO៕
-VOV