IAEAត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញកិច្ចចរចារជាមួយអ៊ីរ៉ង់

IAEAត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញកិច្ចចរចារជាមួយអ៊ីរ៉ង់ - ảnh 1
កិច្ចប្រជុំ១របស់IAEAស្តីអំពីអ៊ីរ៉ង់
(រូបថតៈ Reuters)

(VOV)-ទីភ្នាក់ងារថាមពលបរមាណូរអន្តរជាតិ(IAEA)នាថ្ងៃទី១៨កញ្ញាបានសម្តែង
នូវការត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញកិច្ចចរចារជាមួយអ៊ីរ៉ង់។ សេចក្តីថ្លែង
ការនេះត្រូវបានប្រកាសឡើងបន្ទាប់ពីជំនួបរវាងអគ្គនាយករបស់ IAEA លោក
Yukiya Amano ជាមួយអ្នកនាំមុខស្ថាប័នថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ Fereydoun
Abbasi-Davani។ សេចក្តីថ្លែងការនេះអះអាងថា IAEA សន្យាថា នឹងបន្តការជួប
សន្ទនាជាមួយអ៊ីរ៉ង់ ទន្ទឹមនឹងនោះ ត្រៀមខ្លួនជាសេ្រចចរចារជាមួយអ៊ីរ៉ង់ក្នុង
រយៈពេលឆាប់បំផុត។ អគ្គនាយក IAEA លោក Amano ក៏សង្កត់ធ្ងន់ដែរថា អ៊ីរ៉ងគប្បីបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយIAEA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ