IAEAនឹងទទួលបានការព្រមព្រៀងយ៉ាងឆាប់ៗជាមួយអ៊ីរ៉ង់
|
អគ្គនាយកទីភ្នាក់ងារថាមពល បរមាណូរអន្តរជាតិ (IAEA) Yukiya Amano(http://www.vietnamplus.vn) |
អគ្គនាយកទីភ្នាក់ងារថាមពល បរមាណូរអន្តរជាតិ (IAEA) Yukiya Amano បានជូន ដំណឹងថា៖ ស្ថាប័ននេះ នឹងទទួលបានការព្រមព្រៀងយ៉ាងឆាប់ៗជាមួយអ៊ីរ៉ង់ សំដៅ ស្វែងរកដំណោះស្រាយនានា អោយបណ្ដាការជជែកដែលទាក់ទិនដល់កម្មវិធីនុយ
ក្លេអ៊ែរ របស់ Tehran ។ អគ្គនាយក Yukiya Amano បានអោយដឹងថា៖លោក និង
ប្រធាន ក្រុមចរចារ នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ Saeed Jalili បានឯកភាព ថា នឹងចុះហត្ថ
លេខាយ៉ាងឆាប់ៗ លើការព្រមព្រៀងក្របខ័ណ្ឌមួយ។ រីឯ ភាគីអ៊ីរ៉ង់ លោក Saeed Jalili ក៏បានប្រកាសថា៖បណ្ដាការខ្វែងគំនិត នៅសេសសល់ មិនមែនជាឧបសក្រ ចំពោះការព្រមព្រៀង អំពី កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេ៕