IAEA ៖ អ៊ីរ៉ង់ចម្រើនអ៊ុយរ៉ាញ៉ូមដល់កម្រតិ ៤,៥%

(VOVWORLD) -AEA ក៏បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ឃ្លាំងផ្ទុកអ៊ុយរ៉ានីញ៉ូមដែលបានចម្រើនហើយរបស់អ៊ីរ៉ង់នៅកម្រិត ២១៣,៥ គីឡូក្រាម ខ្ពស់ជាងកម្រិត ២០២,៨ គីឡូក្រាម ដែលបានចែងក្នុងកិច្ចព្រមព្រៀង  JCPOA ។
IAEA ៖ អ៊ីរ៉ង់ចម្រើនអ៊ុយរ៉ាញ៉ូមដល់កម្រតិ ៤,៥% - ảnh 1អ្នកបច្ចេកទេសអ៊ីរ៉ង់ត្រួតពិនិត្យឧបករណ៍នៅរោងចក្រចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេស បានដកស្រង់ព័ត៌មាន ឲ្យដឹងថា៖ នៅក្នុងសម័យប្រជុំចង្អៀតនាថ្ងៃទី ១០ ខែកក្កដា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសទៅកាន់បណ្ដាប្រទេសជាសមាជិកថា អ៊ីរ៉ង់កំពុងចម្រើនអ៊ុយរ៉ាញ៉ូម នីកម្រិត ៤,៥% ខ្ពស់ជាងកម្រិតកំណត់ ៣,៧៦% ដែលទីក្រុងតេអេរ៉ង់បានឯកភាពជាមួយក្រុម P5 + 1 (រួមមានសមាជិក អចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់) ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ឆ្នាំ ២០១៥ ដែលមានឈ្មោះថាផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ។

IAEA ក៏បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ឃ្លាំងផ្ទុកអ៊ុយរ៉ានីញ៉ូមដែលបានចម្រើនហើយរបស់អ៊ីរ៉ង់នៅកម្រិត ២១៣,៥ គីឡូក្រាម ខ្ពស់ជាងកម្រិត ២០២,៨ គីឡូក្រាម ដែលបានចែងក្នុងកិច្ចព្រមព្រៀង  JCPOA និងខ្ពស់ជាងតួរលេខ ២០៥ គីឡូក្រាម ដែលបានបញ្ជាក់នាថ្ងៃទី ១ ខែកក្កដាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ