Interpol ព្រមានថា ខ្មាន់កាំភ្លើង IS ចំនួន ១៥ នាក់បានមកដល់អ៊ីតាលី

(VOVWORLD) -យោងតាមសេចក្ដីជូនដំណឹងរបស់អង្គការប៉ូលីសអន្តរជាតិ (Interpol) នាថ្ងៃទី ៣១ មករា មុខសញ្ញាសង្ស័យចំនួន ៥០ នាក់ជាខ្មាន់កាំភ្លើងចំណុះអង្គការភេរវកម្ម រដ្ឋឥស្លាមស្វ័យប្រកាស (IS) បានមកដល់កោះ Sicily របស់អ៊ីតាលីតាមទូក ក្នុងរយៈពេលចាប់ពីខែ កក្ដដា ដល់ខែ តុលា ឆ្នាំ ២០១៧។ 
Interpol ព្រមានថា ខ្មាន់កាំភ្លើង IS ចំនួន ១៥ នាក់បានមកដល់អ៊ីតាលី - ảnh 1Interpol ព្រមានថា ខ្មាន់កាំភ្លើង IS ចំនួន ១៥ នាក់បានមកដល់អ៊ីតាលី 

Interpol បានបញ្ជូនបញ្ជីរាយនាមមុខសញ្ញាពោលខាងលើរួមមានឈ្មោះ និងថ្ងៃកំណើតទៅកាន់ក្រសួងមហាផ្ទៃអ៊ីតាលី ក៏ដូចជាស្ថាប័នប្រឆាំងភេរវកម្មផ្សេងៗទៀតនៅទូទាំងអឺរ៉ុប។ តាម Interpol ថា មុខសញ្ញាទាំងអស់ពោលខាងលើគឺសុទ្ធតែកាន់សញ្ជាតិទុយនីស៊ី ហើយពួកគេអាចធ្វើដំណើរទៅកាន់អ៊ីតាលី ដើម្បីវាយលុកទៅលើប្រទេសអឺរ៉ុបដទៃទៀត។

តាមតួលេខរបស់ក្រសួងមហាផ្ទៃអ៊ីតាលីបានបង្ហាញថាមានជនជាតិទុយនេស៊ីជាង ៥ ពាន់ ៥ រយនាក់បានធ្វើដំណើរទៅកាន់អ៊ីតាលី ក្នុងឆ្នាំ ២០១៧។ ក្នុងតួរលេខនេះ  អ៊ីតាលីបានធ្វើមាតុភូមិនិវត្តន៍សម្រាប់មនុស្សជិត ២ ពាន់ ២ រយ នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ