IS បានចុះផ្សាយខ្សែវីដេអ៊ូសម្លាប់ចារកររុស្ស៊ី
|
IS បានចុះផ្សាយខ្សែវីដេអ៊ូសម្លាប់ចារកររុស្ស៊ី (Emri JTTM) |
Vovworld-អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាថ្ងៃទី២ធ្នូបានចុះផ្សាយលើបណ្ដាញអ៊ិនធឺណែតខ្សែវីដេអ៊ូមួយអំពីការកាប់ក្បាលមនុស្សម្នាក់ដែលក្រុមនេះប្រកាសថាជាចារកររបស់រុស្ស៊ីត្រូវជនប្រដាប់អាវុធ IS ចាប់ខ្លួន។ជនរងគ្រោះបានឲ្យស្គាល់ឈ្មោះជា Magomed Khasayev ត្រូវបានស្ថាប័នចារកម្មរុស្ស៊ីជ្រើសរើសដើម្បីប្រមូលព័ត៌មានអំពី IS និងសមាជិកនៃអង្គការនេះពី Caucasus។ ក្នុងខ្សែវីដេអ៊ូនេះដែរជនប្រដាប់អាវុធ IS ម្នាក់បានគំរាមកំហែងវាយប្រហារទៅលើរុស្ស៊ីនិងប្រធានាធិបតី Vladimir Putin បន្ទាប់នោះសម្លាប់ចំណាប់ខ្មាំង។
នេះជាខ្សែវីដេអ៊ូដើមដំបូងរបស់ IS ចុះផ្សាយការសម្លាប់ពលរដ្ឋរុស្ស៊ីម្នាក់តាំងពីពេលម៉ូស្គូចាប់ផ្ដើមការវាយប្រហារតាមជើងអាកាសដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាលស៊ីរីក្នុងសង្គ្រាមប្រឆាំងភេរវកម្មនាខែកញ្ញាកន្លងទៅ។ ប៉ុន្តែចរិតត្រឹមត្រូវនៃខ្សែវីដេអ៊ូនេះមិនទាន់បានបញ្ជាក់ឡើយ។ ក្រសួងការបរទេសក៏ដូចជាស្ថាប័នសន្តិសុខរុស្ស៊ីមិនទាន់នាំចេញការអធិប្បាយណាមួយអំពីខ្សែវីដេអ៊ូពោលខាងលើឡើយ៕