IS ប្រកាសសម្លាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន
|
IS ប្រកាសសម្លាប់ចំណាប់ខ្មាំង២នាក់សញ្ជាតិន័រវែកនិងចិន (seninkosen) |
Vovworld-លើទស្សនាវដ្តី Dabiq ចុះផ្សាយជាភាសាអង់គ្លេសច្បាប់ចេញផ្សាយនាថ្ងៃទី១៨វិច្ឆិកា អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានប្រកាសសម្លាប់ចំណាប់ខ្មាំងសញ្ជាតិចិនម្នាក់និងសញ្ជាតិន័រវែកម្នាក់ ទន្ទឹមនឹងនោះចុះផ្សាយរូបថតដែលបានចាត់ទុកជាសាកសពនៃជនរងគ្រោះដោយមានឃ្លាដែលបានសម្លាប់។
ប្រតិកម្មចំពោះប្រការនេះ នាយករដ្ឋមន្ត្រីន័រវែក Erna Solberg បានថ្កោលទោសយ៉ាងពេញទំហឹងការសម្លាប់មនុស្សទន្ទឹមនឹងនោះឲ្យដឹងថា Oslo កំពុងពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាននេះ។ អំពីភាគីចិន ក្រសួបការបរទេសនៃប្រទេសនេះនាថ្ងៃទី១៩វិច្ឆិកាបានបញ្ជាក់ឈ្មោះជនរងគ្រោះនិងសង្កត់ធ្ងន់ថា ជនរងគ្រោះត្រូវសម្លាប់ដោយឃោឃៅ។ សេចក្តីប្រកាសបានលើកច្បាស់ថា រដ្ឋាភិបាលចិនថ្កោលទោសយ៉ាងខ្លាំងក្លាសអំពើរឃោឃៅព្រៃផ្ស័យនេះនិងប្តេជ្ញាចិត្តនាំជនដៃដន្យទៅច្បាប់។ ចិននឹងបន្តជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយសហគមន៍អន្តរជាតិសំដៅរក្សាសន្តិភាពនិងស្ថិរភាពលើពិភពលោក៕