IS សម្លាប់ប្រជាពលរដ្ឋស៊ីរីរាប់រាយនាក់
|
IS សម្លាប់ប្រជាពលរដ្ឋស៊ីរីរាប់រាយនាក់ (Image: VOV) |
(VOVworld) – នាថ្ងៃទី ២៤ ឧសភា កាណាល់ទូរទស្សន៍ជាតិស៊ីរីបានឲ្យដឹងថា៖ ជនប្រដាប់អាវុធនៃអង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) បានសម្លាប់ប្រជាពលរដ្ឋ
យ៉ាងហោចណាស់ចំនួន ៤ រយនាក់នៅទីក្រុងបុរាណ Palmyra ក្នុងនោះ ជនរងគ្រោះ ភាគច្រើនគឺនារីនិងកុមារ។ IS ក៏ដណ្តើមបានការត្រួតត្រាតំបន់ព្រំដែន Al Walid រវាងអ៊ីរ៉ាក់និងស៊ីរីទាំងស្រុង។ កងទ័ពរដ្ឋាភិបាលស៊ីរីកំពុងខំប្រឹងប្រែងដណ្តើមយក
ទីក្រុង Palmyra វិញ៕