IS សម្លាប់អ្នកកាសែតចំនួន ៥ នាក់នៅលីប៊ី
|
IS សម្លាប់អ្នកកាសែតចំនួន ៥ នាក់នៅលីប៊ី (Image: VNA) |
(VOVworld) – បណ្ដាជនប្រដាប់អាវុធនៃអង្គការ “រដ្ឋឥស្លាមស្វ័យប្រកាស”
(IS) បាន ចាប់ចំណាប់ខ្មាំងនិងសម្លាប់អ្នកកាសែតចំនួន ៥ នាក់របស់
កាណាល់ទូរទស្សន៍ “Cyrenaica TV” នៅតំបន់ខាងកើតលីប៊ី។ នាថ្ងៃទី ២៧
មេសា មជ្ឈដ្ឋានអ្នកសារព័ត៌មានលីប៊ីបានឲ្យដឹងថា៖ សាកសពគ្មានក្បាល
នៃអ្នកកាសែតចំនួន ៥ នាក់ត្រូវបានរកឃើញនៅទីក្រុង Al-Beid។ ក្នុងនោះ មានអ្នកថតរូបជាជនអេហ្ស៊ីបមួយនាក់។ នាបច្ចុប្បន្ន IS មិនទាន់ចេញសេចក្តី
ប្រកាសជាផ្លូវការអំពីរឿងហេតុនេះឡើយ៕