|
ពិព័ណរូបថត “Truong Sa ជាទីស្រលាញ់” ដោយសមាគមសិល្បករថតរូបវៀតណាមសហការ ជាមួយសមាគមអក្សរសាស្ត្រសិល្បៈខេត្ត Khanh Hoa រៀបចំបានបិទនៅទីក្រុង Nha Trang។ (nhanh.net.vn) |
VOV-នារសៀលថ្ងៃទី១ឧសភាពិព័ណរូបថត “Truong Sa ជាទីស្រលាញ់” ដោយសមាគមសិល្បករថតរូបវៀតណាមសហការជាមួយសមាគមអក្សរសាស្ត្រ
សិល្បៈខេត្ត Khanh Hoa រៀបចំបានបិទនៅទីក្រុង Nha Trang។ ពិព័ណបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦មេសានៅសួនឧទ្យានឆ្នេរសមុទ្រ Nha Trang ឧទ្ទេសនាមវណ្ណកម្ម
ចំនួន៧០របស់អ្នកកាសែតសិល្បករថតរូប Tran Minh Ngoc។ បញ្ចប់ពិព័ណ គណៈ
ចាត់តាំងបានប្រគល់ជូនរូបថតធំៗចំនួន៦ជូនសាលាចំនួន៦នៅទីក្រុងNha Trang
ជូនវត្ត Van Duc ទីក្រុង Nha Trang រូបថតព្រះពុទ្ធបដិមានៅវត្ត Truong Sa ធំ ជូនស្រុក
កោះ Truong Sa រូបថតចំនួន២អំពីទេសភាពទីក្រុង Nha Trang។ អ្នកកាសែតសិល្បករ
ថតរូប Tran Minh Ngoc បានឲ្យដឹងថា៖
“បណ្ដារូបថតអំពីប្រជុំកោះ Truong Sa ត្រូវបានព្យួរនៅបណ្ដាកន្លែងដែលប្អូនៗកុមារសិស្សានុស្សិសងាយមើលឃើញបំផុត។ ខ្ញុំសង្ឃឹមថា រាល់រូបភាពអំពីប្រជុំកោះ
Truong Sa នឹងជួយឲ្យជំនាន់ក្រោយៗបន្តធ្វើតាមជីដូនជីតាក្នុងការតស៊ូការពារ
អធិបតេយ្យភាពសមុទ្រកោះ Hoang Sa-Truong Sa៕”