Mali : ក្រុមអ្នកសម្រុះសម្រូលអន្តរជាតិអំពាវនាវអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃទី១៥ឧសភា
|
នាថ្ងៃទី១ មិនា រដ្ឋាភិបាល Mali បានចុះហត្ថលេខាសន្តិភាពជាមួយក្រុមឧទ្ទាមមួយចំនួន |
(VOV)_ តាមសេចក្ដីជូនដំណឹង បន្ទាប់ពីបណ្ដាកិច្ចប្រជុំ និងពិគ្រោះយោបល់
នាថ្ងៃទី១៥ -១៨ មេសា នៅទីក្រុង Algiers បានអោយដឹងថា៖ ក្រុមអ្នកសម្រុះ
សម្រូលអន្តរជាតិ ដឹកនាំដោយ អាល់ហ្សេរី បានអំពាវនាវអោយភាគីនានានៅ Mali
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី១៥ ឧសភា ខាងមុខនេះ។ និង
ចាត់ទុកថា៖កាយវិការ នេះនឹងបើកផ្លូវអោយការអនុវត្តកិច្ចសន្យនានានា ដែលបាន
នាំចេញ។ ទន្ទឹមនឹងនោះ ក្រុមអ្នកសម្រុះសម្រូលអន្តរជាតិក៏អំពាវនាវអោយភាគី
នានាផ្តល់គំនិតថ្មី ដើម្បីបង្កើនទំនុកទុកចិត្ត និងជួយអនុវត្តប្រការនានា ក្នុងកិច្ចព្រម
ព្រៀងសន្តិភាពពោលខាងលើដែរ។
មុននោះ នាថ្ងៃទី១ មិនា រដ្ឋាភិបាល Mali បានចុះហត្ថលេខាសន្តិភាពជាមួយ
ក្រុមឧទ្ទាមមួយចំនួននៅភាគខាងជើងប្រទេសនេះហើយដែរ៕