Moldova តែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៨ ខែឧសភា នៅរដ្ឋធានី Chisinau (ប្រទេស Moldova) ប្រធានាធិបតី Moldova  លោក Igor Dodon បានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Ukraine និង នៅ Moldova លោក Nguyen Anh Tuan ក្នុងឱកាសលោកអញ្ជើញមកជូនសារតាំង។
Moldova តែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម - ảnh 1 Moldova តែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម

ក្នុងជំនួបនេះ លោក Igor Dodon បានសំដែងនូវការគោរពទំនាក់ទំនង មិត្តភាពជាប្រពេណីរជាមួយវៀតណាម និង តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្កើនទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូមានសក្តានុភាពក្នុង តំបន់អាស៊ីប៉ា-ស៊ីហ្វិក។ លោក Igor Dodon បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សុខាភិបាល និង អប់រំរវាង ប្រទេសទាំងពីរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ Moldova បានទទួលនិស្សិតវៀតណាមជាច្រើននាក់ ដែលទៅសិក្សានៅទីក្រុង Chisinau ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងខ្លាថែមទៀតលើវិស័យអប់រំនាពេលខាងមុខ ។

ភាគីទាំងពីរបានអះអាងនឹងប្រើប្រាស់សក្តានុភាពនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរក្នុងវិស័យការទូត នយោបាយ និងសេដ្ឋកិច្ច ក៏ដូចជា កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិនានា វេទិកាអង្គការសហប្រជាជាតិ និងនៅលើវេទិកាពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ