NATO – EU អំពាវនាវអោយភាគីនៅ Macedonia អត់ធ្មត់ដើម្បីបន្ធូស្រាលភាពតានតឹង
|
NATO – EU អំពាវនាវអោយភាគីនៅ Macedonia អត់ធ្មត់ដើម្បីបន្ធូស្រាលភាពតានតឹង |
(VOV)_បណ្ដាថ្នាក់ដឹកនាំ NATO និង EU នាថ្ងៃទី១០ ឧសភា បានឡើងសម្លេង
អំពាវនាវអោយភាគីជំលោះនានានៅសាធារណរដ្ឋ Macedonia ត្រូវអត់ធ្មត់ បន្ទាប់ពី
ពេលប៉ះទង្គិចគ្នា នាថ្ងៃទី៩ឧសភា រវាងប៉ូលីស្តនិងជនប្រដាប់អាវុធ១ក្រុម នៅទីរួម
ស្រុក Kumanovo បណ្ដាលអោយមនុស្សចំនួន២២នាក់ត្រូវស្លាប់។ អគ្គលេខាធិការ
NATO Jens Stoltenberg បានអំពាវនាវអោយថ្នាក់ដឹកនាំ និងប្រជាជនប្រទេសនេះ
ត្រូវសហប្រតិបត្តិការគ្នា ដើម្បីស្ដារស្ថិរភាពឡើងវិញ ក៏ដូចជាអនុវត្តការស៊ើបអង្កេត
១ដោយតម្លាភាព និងលើគ្រប់ជ្រុងជ្រោយអំពីរឿងហេតុនេះដែរ៕