Nghe An, Ha Tinh អនុវត្តបណ្ដាវិធានការទប់ទល់នឹងភ្លៀងទឹកជំនន់
(VOV) /  
|
Nghe An, Ha Tinh អនុវត្តបណ្ដាវិធានការទប់ទល់នឹងភ្លៀងទឹកជំនន់ (VOV) |
Vovworld-ដោយសាររងប៉ះពាល់ពីខ្យល់ព្យុះ Nari នៅខេត្តចំនួន២នៅភាគ
កណ្ដាលវៀតណាមគឺ Ha Tinh និង Nghe An ក្នុងប៉ុន្មានថ្ងៃកន្លងមកបានកើតមាន
ឡើងភ្លៀងធ្លាក់យ៉ាងខ្លាំង។ រដ្ឋអំណាចនិងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់
ដំបន់ទាំងពីរពោលខាងលើកំពុងអនុវត្តវិធានការទប់ទល់ទាន់ពេលវេលាចំពោះ
ទឹកជំនន់។
បណ្ដាស្រុក Huong Son, Huong Khe, Vu Quang នៅខេត្ត Ha Tinh ត្រូវលិចទឹក
ដ៏ធ្ងន់ធ្ងរ។ កន្លែងជាច្រើនត្រូវដាច់ភ្លើងទាំងស្រុង។ លោក Nguyen Van Viet អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Huong Khe បានឲ្យដឹងថា៖
“យើងខ្ញុំរក្សារបបប្រចាំការគណៈកម្មាការបញ្ជាបង្កាទប់ទល់ទឹកជំនន់ខ្យល់
ព្យុះគ្រប់ជាន់ថ្នាក់ដើម្បីប្រុងប្រយ័ត្នភ្លៀងធ្លាក់ខ្លាំងកាត់បន្ថយការខូចខាតដោយ
ខ្យល់ព្យុះទឹកជំនន់បណ្ដាលឡើង ពិសេសគឺយកចិត្តទុកដាក់ដល់ប្រព័ន្ធបឹង
ទំនប់។ យើងខ្ញុំបានត្រៀមកាណូតមួយចំនួនដើម្បីបំរើការងារបង្កាទប់ទល់ខ្យល់
ព្យុះទឹកជំនន់។”
នៅខេត្ត Nghe An ក្នុងរយៈពេល២ថ្ងៃកន្លងមក ភ្លៀងធ្លាក់ខ្លាំងក៏កើតមាន
ឡើង បណ្ដាលការលិចទឹកនៅដំបន់ជាច្រើន ជាពិសេសនៅបណ្ដាស្រុកភាគខាង
ត្បូងរបស់ខេត្ត។ នៅបណ្ដាកំណាត់ផ្លូវត្រូវលិចទឹក មនុស្សនិងមធ្យោបាយត្រូវ
ហាមឆ្លងកាត់ដើម្បីធានាសុត្ថិភាព៕
-VOV