Quang Binh កសាងផលិតផលទេសចរណ៍រកឃើញរូងភ្នំ

Quang Binh កសាងផលិតផលទេសចរណ៍រកឃើញរូងភ្នំ - ảnh 1
Quang Binh កសាងផលិតផលទេសចរណ៍រកឃើញរូងភ្នំ (VOV)

        Vovworld-នៅសន្និសីទឧទ្ទេសនាមផ្សព្វផ្សាយទេសចរណ៍ Quang Binh ដែល
ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣មេសានៅទីក្រុងហាណូយ តំណាងជាច្រើន​បាន​ចាត់
ទុកថា Quang Binh មានសក្ដានុភាពជាច្រើនអភិវឌ្ឍន៍ទេសចរណ៍​និង​បានកសាង
ផលិតផលទេសចរណ៍ដ៏សម្បូរបែបពហុបែបនិងពោពេញទៅដោយអត្តសញ្ញាណ
ដំបន់។ ចំណុចពិសេសនៃ Quang Binh គឺផលិតផលទាក់ទង​ដល់​ការរកឃើញប្រព័ន្ធ
រូងភ្នំនៃបេតិកភ័ណ្ឌធម្មជាតិពិភពលោក Phong Nha-Ke Bang ផលិតផលនេះត្រូវបាន
យកចិត្តទុកដាក់ប្រមូលផ្ដុំកសាងពង្រឹងអភិវឌ្ឍន៍​ក្លាយទៅជាពាណិជ្ជសញ្ញារបស់
Quang Binh។ អនុប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត Quang Binh លោក Tran Tien
Dung បានឲ្យដឹងថា៖

        “Quang Binh ជាព្រះរាជានាចក្រនៃរូងភ្នំនិងបណ្ដារូងភ្នំសុទ្ធតែបាន​អាជីវកម្ម​និង
ជាន់គ្នាឡើយ។ រូងភ្នំ Phong Nha, Tien Son ទៅដោយទូក ដើរ​ដោយថ្មើជើងចូលរូងភ្នំ
រីឯរូងភ្នំ Thien Duong មានក្ដាឈើដើម្បីធានាចីរភាព​នៃ​រូងភ្នំនិងបង្កើតភាពងាយស្រួល
សំរាប់ភ្ញៀវទេសចរណ៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ