SOM ២ APEC៖បណ្ដាតំណាងវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាម
(VOVWORLD) - សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី២ (SOM ២) នៃវេទិកាសហប្រតិបតិ្ត ការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបញ្ចប់នាព្រឹកថ្ងៃទី១៨ ឧសភា។
ទិដ្ឋភាពនៃកិច្ចប្រជុំមួយរបស់ APEC នៅវៀតណាម (រូបថត៖VOV) |
(VOVworld) - សន្និសីទមន្ត្រីជាន់ខ្ពស់លើកទី២ (SOM ២) នៃវេទិកាសហប្រតិបតិ្ត ការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបញ្ចប់នាព្រឹកថ្ងៃទី១៨ ឧសភា។ ក្នុងថ្ងៃប្រជុំចុងក្រោយ បណ្ដាតំណាងបន្តផ្លាស់ប្ដូរមតិអំពីដំណើរការកសាង ទស្សនៈវិស័យរបស់ APEC ដល់ឆ្នាំ២០២០និងអនាគតក្រោយពីឆ្នាំ២០២០។
ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ គណៈប្រតិភូវៀតណាមបានចូលរួម យ៉ាងសកម្មហើយបង្ហាញនូវការផ្ដើមគំនិតសំខាន់ៗ ក្នុងនោះមានការផ្ដើមគំនិត អំពីការធានាវឌ្ឍនភាពគ្របដណ្ដប់ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងសង្គម។រាល់ ការរួមវិភាគទានរបស់វៀតណាមត្រូវបានតំណាងអន្តរជាតិវាយតំលៃខ្ពស់។
បណ្ដាលទ្ធផលនៃសន្និសីទ SOM ២ លើកនេះសរឲ្យឃើញនូវការប្ដេជ្ញាចិត្ត របស់ APEC ក្នុងការបន្តនាំតំបន់នេះក្លាយទៅជាតំបន់នាំមុខគេក្នុងខឿនសេដ្ឋ កិច្ចសកល៕