STEAMese Festival ២០២៤ បំផុសគំនិតច្នៃប្រឌិតនិងជំនាញដោះស្រាយបញ្ហាសម្រាប់យុវជនជំនាន់ក្រោយ
(VOVWORLD) - នាថ្ងៃទី ២៧ តុលា នៅមហា វិទ្យាល័យពហុបច្ចេកទេសហាណូយ មានកុមារ ក្មេងជំទង់ ឪពុកម្តាយនិងគ្រូបង្រៀនជាង ៤ ពាន់នាក់ទទួលបទពិសោធន៍តាមរយៈសកម្ម ភាពក្នុងក្របខ័ណ្ឌ “STEAMese Festival ២០២៤”។
STEAMese Festival ២០២៤ ត្រូវបានរចនាឡើងដោយគំនិតពីយុគ្គសម័យ STEAM និង AI នាពេលអនាគត (ប្រភព៖ មហាវិទ្យាល័យពហុលបច្ចេកទេសហាណូយ |
កម្មវិធីនេះដោយអង្គការ STEAM for Vietnam, UNICEF Vietnam, គណប្រតិភូបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម, អង្គការ Scratch និងមហាវិទ្យាល័យពហុបច្ចេកទេសហាណូយសហការរៀបចំឡើង។
ជាមួយនឹងប្រធានបទ “ដំណើរផ្សងព្រេងទៅកាន់ពិភពលោក ៣០០០” STEAMese Festival ២០២៤ ត្រូវបានរចនាឡើងជាមួយនឹងគំនិតអំពីយុគ្គសម័យ STEAM និង AI នាពេលអនាគត ដោយបើកពិភពលោកដ៏គួរឱ្យចាប់អារម្មណ៍ដែលសិស្សអាចចូលរួមក្នុងសកម្មភាព ការប្រកួតប្រជែងដូចជា៖ ព្រះរាជាណាចក្រនៃបញ្ញាសិប្បនិម្មិត (AI) ទីក្រុងមនុស្សយន្ត...។ តាមរយៈនោះ ប្អូនៗកុមារត្រូវបានបំផុសគំនិតជាមួយសម្រាប់បំណិនដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងជំនាញការងារជាក្រុម។
អ្នកចូលរួមកម្មវិធីអាចបង្កើតសិល្បៈពីសំឡេង និងរូបភាពជាមួយនឹងប្រតិបត្តិការសាមញ្ញ៖ គ្រប់គ្រងមនុស្សយន្តដោយផ្ទាល់ ស្វែងយល់ពីគោលការណ៍ប្រតិបត្តិការ និងចាប់យកបច្ចេកវិទ្យាមនុស្សយន្តទំនើប៕