UAE បាញ់កាំភ្លើងធំចំនួន ២១ ដើមស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែតុលា ម៉ោងក្នុងស្រុក នៅព្រះបរមរាជវាំងក្នុងរដ្ឋធានី Abu Dhabi អនុប្រធានាធិបតីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) Sheikh Mansour bin Zayed Al Nahyan បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការជូន ចំពោះនាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មីញ ជីញ ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅ UAE។
អនុប្រធានាធិបតីអេមីរាតអារ៉ាប់រួម Sheikh Mansour Bin Zayed Al Nahyan ធ្វើជាអធិបតីក្នុងពិធីទទួលនាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញ ជាផ្លូវការ (រូបថត៖ VOV) |
នៅពេលដែលរថយន្តដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញ និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកដល់ទីលានព្រះបរមរាជវាំង នោះ កាំភ្លើងធំចំនួន ២១ ដើមបានផ្ទុះឡើងអបអរសាទរ។ អនុប្រធានា ធិបតី Sheikh Mansour bin Zayed Al Nahyan បានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញ ដល់ទ្វាររថយន្ត ហើយអញ្ជើញចូលសាលធំនៃពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ។ នៅសាលធំនៃព្រះបរមរាជវាំង ភ្លេងជាតិវៀតណាមពន្លឺឡើងយ៉ាងឱឡារិក។
នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូង របស់នាយករដ្ឋមន្ត្រីវៀត ណាមទៅកាន់ UAE បន្ទាប់ពីរយៈពេល១៥ឆ្នាំ។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មីញជីញនៅ UAE មានគោលបំណងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ លើកកំពស់ទំនាក់ទំនង និងបង្កើតរបកគំហើញក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ លើវិស័យជាច្រើន ចាប់ពីសេដ្ឋកិច្ចរហូតដល់ពាណិជ្ជកម្ម វិនិយោគ និងវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដូចជា នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល ហាឡាល...។ ជាពិសេស ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងលើកកំពស់ទំនាក់ទំនង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយវៀតណាម-អេមីរ៉ាតអារ៉ាប់រួម (CEPA); ខិតខំសម្រេចឱ្យបានឆាប់តាមគោលដៅនាំទំហំពាណិជ្ជកម្មឡើងទៅដល់ ១០ ពាន់លានដុល្លារនាពេលខាងមុខ៕