Vietnam Airlines សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន​ពីរ គឺ Etihad Airways និង Emirates

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃការសន្ទនាធុរកិច្ចវៀតណាម - UAE ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានប្រគល់អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (MoU) ជាមួយក្រុមហ៊ុនអាកាសចរណ៍នាំមុខគេចំនួនពីររបស់ពិភពលោកគឺ Etihad Airways និង Emirates ។

 តាមនោះ Vietnam Airlines និង Etihad Airways នឹងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីទាំងការដឹកអ្នកដំណើរ និងដឹកទំនិញ ដើម្បីពង្រឹងការតភ្ជាប់រវាង Abu Dhabi និងវៀតណាម ជួយពង្រីកបណ្តាញផ្លូវហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ; កិច្ចសហប្រតិបត្តិការសេវាលើដី ថែបំប៉ន់ ការផ្គត់ផ្គង់សម្ភារៈ និងបច្ចេកទេស។

Vietnam Airlines សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួន​ពីរ គឺ Etihad Airways និង Emirates - ảnh 1Vietnam Airlines សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ គឺ Etihad Airways និង Emirates។ រូបថត៖ PV/Vietnam+

លើសពីនេះ Vietnam Airlines និង Etihad នឹងវាយតម្លៃឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការដឹកជញ្ជូនទំនិញ ការធ្វើទីផ្សារ និងផ្សព្វផ្សាយ; ចែករំលែកបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានទាក់ទងនឹងបរិវត្តកម្មឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ទិន្នន័យធំ និងសុវត្ថិភាពតាមអ៊ីនធឺណិត។ លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការក៏រួមចំណែកក្នុងការជំរុញពាណិជ្ជកម្មរវាងវៀតណាម និង UAE បើកឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍ក្នុងវិស័យអាកាសចរណ៍និងវិស័យពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ