VOV បើកស្ថាប័នប្រចាំនៅសាធារណៈរដ្ឋឆែក
|
VOV បើកស្ថាប័នប្រចាំនៅសាធារណៈរដ្ឋឆែក |
(VOV)_វិទ្យុសម្លេងវៀតណាម បានបើកស្ថាប័នដំណាងប្រចាំនៅទីក្រុង Praha
សាធារណៈរដ្ឋឆែក នាថ្ងៃទី១៤ កក្កដា។ ថ្លែងមតិនៅក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានអោយដឹងថា៖នេះគឺជាស្ថាប័ន
ដំណាង១០ នៃវិទ្យុសម្លេងវៀតណាម នៅឯបរទេស។ លោក Nguyen Dang Tien
បានអោយដឹងថា៖
“ ការបង្កើតស្ថាប័នដំណាងនៅសាធារណៈរដ្ឋឆែកគឺមកពីស្ថានភាពជាក់
ស្ដែង។ ប្រទេសនេះមានទីតាំងយុទ្ធសាស្ត្រ នៅមជ្ឈឹមអឺរ៉ុប និងជាតំបន់មានជន
វៀតណាមចំនួនជាង៦៥ពាន់នាក់កំពុងរស់នៅ សិក្សានិងធ្វើការ។ ជាពិសេស សហគមន៍ជនវៀតណាមនៅទីនេះត្រូវបានរដ្ឋាភិបាលឆែកទទួលស្គាល់ជា
ជនជាតិភាគតិច។ទន្ទឹមនឹងនោះ សាធារណរដ្ឋឆែក មានទំនាក់ទំនងសហប្រ
តិបត្តិការមិត្តភាព ប្រពៃណីដ៏ល្អប្រសើរជាមួយវៀតណាម ហើយនាបច្ចុប្បន្ន
ជាដៃគូសំខាន់ ក្នុងគោលនយោបាយកិច្ចការបរទេសបើកទូលាយ និងធ្វើ
សមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយរបស់វៀតណាមដែរ៕”