WBព្យាករណ៍ថាកំណើនGDPរបស់វៀតណាមក្នុងឆ្នាំ២០១៦ទទួលបាន៦%

WBព្យាករណ៍ថាកំណើនGDPរបស់វៀតណាមក្នុងឆ្នាំ២០១៦ទទួលបាន៦% - ảnh 1
WBព្យាករណ៍ថាកំណើនGDPរបស់វៀតណាមក្នុងឆ្នាំ២០១៦ទទួលបាន៦%
(រូបថត៖ thesaigontimes.vn)

(VOVworld)-នារសៀលថ្ងៃទី១៩កក្កដានៅទីក្រុងហាណូយ ធនាគារពិភពលោក
 (WB) នៅវៀតណាមបានប្រកាសរបាយការណ៍ពិនិត្យមើលឡើងវិញស្ថានភាព
សេដ្ឋកិច្ចវៀតណាមរយៈពេល៦ខែដើមឆ្នាំ២០១៦។ តាមនោះ បន្ទាប់ពីមាន កំណើន
យ៉ាងខ្លាំងនាឆ្នាំ២០១៥មក កំណើនសេដ្ឋកិច្ចវៀតណាមមានការយឺតជាង ក្នុងឆមាស
ទី១ឆ្នាំ២០១៦ ពោលគឺកំណើន GDP កើន៥,៥%ប្រៀបនឹងកម្រិត ៦,៣%នៃរយៈពេល
ដូចគ្នានា នាឆ្នាំទៅមិញ។មូលហេតុនៃការថយចុះ នេះ ដោយសារឥទ្ធិពលអសកម្មពី
ធម្មជាតិដូចជាភាពរាំងស្ងួត ការជ្រាប ចូលនៃទឹកប្រៃនាពេលថ្មីៗនេះ ធ្វើឲ្យវិស័យក
សិកម្មនិងការផលិតឧស្សាហកម្ម មាននិន្នាការយឺតទៅវិញៗ។ លោក Achim Fock
នាយកស្តីទីរបស់ WB បាន សង្កត់ធ្ងន់ថា ៖ដើម្បីរក្សាបានល្បឿនកំណើនខ្ពស់ គឺវៀត
ណាមគប្បីបន្តការរៀបចំ​រចនាសម្ព័ន្ធឡើងវិញតាមទិសស៊ីជម្រៅជាងដើម្បីបង្កើន
កំណើនផលិតភាពការ ងារ។​ ថ្វីត្បិតកំណើនក្នុងឆ្នាំ២០១៦នេះនៅយឺតបន្តិចក៏ដោយ
 ក៌ប៉ុន្តែរំពឹងទុកថា ស្ថានភាពសេដ្ឋកិច្ចនៅពេលខាងមុខរបស់វៀតណាមនឹងដំណើរការ
យ៉ាងសកម្មដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ