WB យកចិត្តទុកដាក់ដល់បណ្ដាគំរោងការណ៍ស៊ីវិលនៅខេត្តDien Bien

WB យកចិត្តទុកដាក់ដល់បណ្ដាគំរោងការណ៍ស៊ីវិលនៅខេត្តDien Bien - ảnh 1
ខេត្ត ​Dien Bien (ភាគខាងជើងវៀតណាម)​ (TTXVN)

(VOV)_នាថ្ងៃទី ២៣ មិនា នៅក្នុងជំនួបធ្វើការរវាងថ្នាក់ដឹកនាំខេត្ត ​Dien Bien
 (ភាគ ខាងជើងវៀតណាម)​ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក
 Nguyen Minh Quang និងដំណាងធនាគារពិភពលោកប្រចាំនៅវៀតណាម ថ្នាក់ដឹក
នាំខេត្ត Dien Bien បានសង្កត់ធ្ងន់ថា៖ ការគ្រប់គ្រងរបស់រដ្ឋចំពោះធនធាន និង​បរិ
ស្ថាន​ក្នុងភូមិសាស្ត្រ ត្រូវបានខេត្ត Dien Bien យកចិត្តទុកដាក់ជា​តាមរយៈកម្មវិធីធ្វើ សកម្មភាពជាក់ស្ដែង លើគ្រប់វិស័យ។ ថ្នាក់ដឹក​នាំ​ខេត្ត Dien Bien ក៏បានអះអាងដែរ ថា៖ នាពេលកន្លងទៅ ដោយមាន​ការយកចិត្តទុកដាក់ពីប្រភពកម្លាំងវិនិយោគ ប្រ
ភពទុនកម្ចីពី  WB ខេត្ត Dien Bien  បានអនុវត្តបណ្ដាគំរោងការណ៍ជួសជុល លើក
កំរិត​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បណ្ដាញអគ្គីសនីជនបទ…។ល។ ថ្លែងមតិនៅទីនេះ លោកស្រី Victoria Kwakwa នាយិកាធនាគារពិភពលោកប្រចាំ​នៅវៀតណាមបានអោយដឹងថា៖ WB ​នឹងយកចិត្តទុកដាក់ជាច្រើនជាង​ទៀត​ដល់គ្រប់ការផ្តួចផ្តើមគំនិតរបស់ខេត្ត Dien Bien ពិនិត្យមើលដើម្បី​បំពេញបន្ថែមទុនវិនិយោគសំរាប់គំរោងការណ៍នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ