WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1
WB វាយតំលៃខ្ពស់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម (VOV)


        Vovworld-នាថ្ងៃទី២០កក្កដានៅក្រុងហាណូយធនាគារពិភពលោក (WB) ប្រចាំ
នៅវៀតណាមបានប្រកាសរបាយការណ៍បច្ចុប្បន្នកម្មស្ថានភាពអភិវឌ្ឍន៍​សេដ្ឋកិច្ច
វៀតណាម។ រាយការណ៍អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀត​ណាម​នា​ពេល
កន្លងមក លោក Sebartian Eckart អ្នកជំនាញការជាន់​ខ្ពស់នៃ​ធនាគារ​ពិភពលោក
ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចវៀតណាម​បន្ត​ស្ដារឡើងវិញដោយ
មានកំរិតកំណើន GDP ទទួលបាន៦,២៨%ក្នុងឆមាស​ទី​មួយ​ឆ្នាំ២០១៥។ ប៉ុន្តែដំណើរ
ការស្ដារសេដ្ឋកិច្ចឡើងវិញទៀងទាត់ឡើយ។

រីឯអ្នកជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅវៀតណាម
លោក​ Gabriel Demombynes បានឲ្យដឹងថា មុននេះរចនាសម្ព័ន្ធការងារធ្វើ​នៅ​វៀត
ណាម​ភាគច្រើនគឺកសិកម្មគ្រួសារ ការងារធ្វើក្នុងសហករណ៍និងអង្គភាព​អាជីវកម្មរដ្ឋ
ប៉ុណ្ណោះទេ ប៉ុន្តែដល់ឥឡូវនេះបានមានការផ្ទេរប្តូរទៅវិស័យ​ផលិតកម្ម​ឧស្សាហកម្ម
សេវាកម្មក្នុងបណ្ដាអង្គភាពអាជីវកម្មគ្រួសារក្រៅកសិកម្ម​អង្គភាពអាជីវកម្មឯកជនក្នុង
ប្រទេសនិងបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ