|
លោក Axel Van Trotsenburg (VOV) |
(VOV)_តាមលោក Axel Van Trotsenburg នាយករងធនាគារិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូពា៍និងប៉ាស៊ីហ្វីក បានអោយដឹងថា÷ វៀតណាមដណ្ដើម បានជោគជ័យជាច្រើនក្នុងបណ្ដាកម្មវិធីកាត់បន្ថយភាពក្រីក្រ ពីនោះ បង្កើតគ្រឹះ
ដ្ឋាន សំខាន់សំរាប់ទំនាក់ទំនងការទូតនិងបើកទូលាយកិច្ចសហប្រតិបត្តិការ។ ក្នុងរយះពេល៥ឆ្នាំកន្លងទៅ ទឹកប្រាក់សរុបដែលបណ្ដាកម្មវិធីទុនកម្ចីរបស់ WB សំរាប់វៀតណាម បានកើនឡើងដល់១,៩បាន់លានដុល្លារអាមេរិក ហើយសង្ឃឹម ថាក្នុងរយះពេលខាងមុខនេះ នឹងមានកម្មវិធីទុនកម្ចីច្រើនជាងទៀត។ ក្នុងការឆ្លើយ បទសម្ភាសន៍របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិក នា
ពេលថ្មីៗនេះ លោក Axel Van Trotsenburg បានអះអាងថា÷ WB នឹងបន្តជួយជ្រោម
ជ្រែងយ៉ាងខ្លាំងក្លា រាល់ការខំប្រឹងប្រែងរបស់វៀតណាម ដើម្បីទទួលបានបន្ថែមប្រ
ភព ទុនកម្ចីផ្សេងៗទៀតរបស់ WB ក៏ដូចជា ប្រើប្រាស់រាល់ប្រភពទុននេះប្រកបដោយជោគជ័យនិងប្រសិទ្ធិភាព៕