WHO៖ ការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ គឺជា “តម្រូវការខាងសីលធម៌ និងជាបទបញ្ជាខាងវិទ្យាសាស្ត្រ“
(VOVWORLD) - សេចក្តីប្រកាសរបស់ លោក Adhanom Ghebreyesus បានធ្វើឡើងនៅក្នុងកាសខួប៣ឆ្នាំ ចាប់តាំងពីរ WHO បានប្រើប្រាស់ពាក្យ "ជំងឺរាតត្បាត" ដើម្បីពិពណ៌នាអំពីការផ្ទុះឡើងជាសកលនៃជំងឺកូវីដ-១៩។
នៅក្នុងអត្ថបទមួយនៅលើបណ្តាញសង្គម Twitter របស់ខ្លួន អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) Adhanom Ghebreyesus នាថ្ងៃទី១២ ខែមីនា បានសង្កត់ធ្ងន់ថា ការស្វែងរកប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ និងការរកឃើញសម្មតិកម្មទាំងអស់គឺជា "បទបញ្ជាខាងវិទ្យាសាស្ត្រ" ដើម្បីជួយការពារការផ្ទុះឡើងវិញនាពេលអនាគត ហើយក៏ជា " តម្រូវការខាងសីលធម៌" ដើម្បីផលប្រយោជន៍របស់មនុស្សរាប់លាននាក់ដែលបានបាត់បង់ជីវិត ក៏ដូចជាអ្នកដែលកំពុងរងផលប៉ះពាល់នៃជំងឺកូវីដអូសបន្លាយ។
សេចក្តីប្រកាសរបស់ លោក Adhanom Ghebreyesus បានធ្វើឡើងនៅក្នុងកាសខួប៣ឆ្នាំ ចាប់តាំងពីរ WHO បានប្រើប្រាស់ពាក្យ "ជំងឺរាតត្បាត" ដើម្បីពិពណ៌នាអំពីការផ្ទុះឡើងជាសកលនៃជំងឺកូវីដ-១៩។
ក្នុងពេល ជាមួយគ្នានោះ អ្នកនយោបាយ និងអ្នកជំនាញវេជ្ជសាស្ត្រ នៅក្នុងសារមួយដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន បានសង្កត់ធ្ងន់ពីការផ្តោតអារម្មណ៍នៅពេលនេះ គឺទប់ស្កាត់ការចាក់វ៉ាក់សាំងមិនស្មើគ្នា៕