WHO រួមដៃគ្នាជាមួយអង្គការយុវជនពិភពលោក ដើម្បីជួយដល់មជ្ឈដ្ឋានយុវជនក្នុងគ្រាជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - យោងតាមផែនការ WHO នឹងសម្របសម្រួលជាមួយអង្គការយុវជនពិភពលោកចំនួន ៦ ក្រុមដែលមានសមាជិកសរុបប្រមាណ ២៥០ លាននាក់។
WHO រួមដៃគ្នាជាមួយអង្គការយុវជនពិភពលោក ដើម្បីជួយដល់មជ្ឈដ្ឋានយុវជនក្នុងគ្រាជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 និស្សិតពាក់ម៉ាស់ដើម្បីការពារការឆ្លងកូវីដ-១៩ នៅសាលាមួយនៅ Nice បារាំង នៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២០ (រូបថត៖ THX/TTXVN)

អង្គការសុខភាព ពិភពលោក (WHO) បានឲ្យដឹងនាថ្ងៃទី ១៤ ខែធ្នូថា ទីភ្នាក់ងារនេះ កំពុងរួមសហការជាមួយអង្គការយុវជនពិភព លោក ដើម្បីបង្កើតនិងអនុវត្តរាល់កម្មវិធីជួយឲ្យយុវជន ឆ្លើយតបនឹង ឧបស័គ្គ បណ្តាលមកពីការរីករាល ដាល នៃជំងឺរាតត្បាតកូវីដ-១៩។ យោងតាមផែនការ WHO នឹងសម្របសម្រួលជាមួយអង្គការយុវជនពិភពលោកចំនួន ៦ ក្រុមដែលមានសមាជិកសរុបប្រមាណ ២៥០ លាននាក់។ កម្មវិធីសហប្រតិបត្តិការនេះមានឈ្មោះថា “ការគៀរគយុវជន សកលសម្រាប់ជំនាន់ រងការជាប់គាំង” នៃ WHO និងបណ្តាអង្គការដូចដែលពោលខាងលើ ដែលមានថវិកា ៥ លានដុល្លារ នឹងជួយដល់ការងាររបស់អង្គការយុវជននៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។

តាមគម្រោង សំណើរបស់អង្គការយុវជនសម្រាប់ការស្តារឡើងវិញក្រោយកូវីដ ១៩ នឹងចាប់ផ្តើមអនុវត្តនៅ ដើមឆ្នាំ ២០២១ ខណៈពេលដែលកិច្ចប្រជុំកំពូលយុវជនពិភពលោកនឹងប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ ២០២១ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ