Yemen ៖ ការចរចាររវាងរដ្ឋាភិបាលនិងកំលាំងប៉ះបោរជាជនឥស្លាម Shi'te Houthi ទទួលបរាជ័យ
Yemen ៖ ការចរចាររវាងរដ្ឋាភិបាលនិងកំលាំងប៉ះបោរជាជនឥស្លាម Shi'te Houthi ទទួលបរាជ័យ
(Image: VNA)
|
(VOVworld) – នាថ្ងៃទី ២៤ សីហា ក្រុមចរចារនៃប្រធានាធិបតី Yemen បានឲ្យដឹងថា៖ ការចរចារជាមួយក្រុមប៉ះបោរជាជនឥស្លាម Shi’te Houthi ទទួលបរាជ័យ បន្ទាប់ ពីកំលាំងនេះបដិសេធការផ្តើមគំនិតអំពីការបង្កើតរដ្ឋាភិបាលបច្ចេកាធិតេយ្យ។
សេចក្តី ថ្លែងការពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈដែលកំលាំងជន
ឥស្លាម Shi’te Houthi បន្តបង្កើនការដាក់សម្ពាធទៅលើ Sanaa ទាមទាឲ្យរដ្ឋាភិបាល
លាលែងពី ដំណែងនិងស្តារការផ្តល់ឥទ្ធនៈឡើងវិញ។ មុននោះនាថ្ងៃទី ២២ សីហា
កំលាំងជនឥស្លាម Shi’ite Houthi បានអំពាវនាវជន Yemen រាប់ពាន់នាក់ដំណើរការ
ធ្វើបាតុកម្មនៅរដ្ឋធានី Sanaa សំដៅដាក់សម្ពាធទៅលើរដ្ឋាភិបាល ហើយហ៊ុំព័ទ្ធវិថី
នៅទីនេះ។ ចំពោះមុខ ស្ថានភាពពោលខាងលើ ក្រុមចរចាររបស់រដ្ឋាភិបាល Yemen
បានទៅកាន់ខេត្ត Saada (ភាគខាងជើង Yemen) ដើម្បីដំណើរការចរចារជាមួយមេ
ដឹកនាំកំលាំង Shi’ite Houthi លោក Abdul Malik al-Houthi សំដៅស្វែងរកវិធានការ
សន្តិភាពដោះស្រាយ វិបត្តិនាបច្ចុប្បន្ន។ ប៉ុន្តែរាល់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាល
បានទទួលបរាជ័យ៕