|
កិច្ចការកម្មាភិបាលផ្សាភ្ជាប់នឹងជោគជ័យនៃមហាសន្និបាតបក្ស (VOV) |
Vovworld-ខ្លឹមសារសំខាន់បំផុតនៃមហាសន្និបាតបក្សនីមួយៗគឺពិភាគ្សាសំរេច
ចិត្តគោលមាគ៌ាភារកិច្ចនយោបាយរបស់បក្សនិងជ្រើសតាំងស្ថាប័នដឹកនាំរបស់
បក្ស។ តាមលោកអគ្គលេខា Nguyen Phu Trong ថា មជ្ឈឹមបានផ្ដល់មតិស្ដីពីពង្រាង
ឯកសារនៅសន្និបាតមជ្ឈឹមលើកទី៩និងទី១០។ ភារកិច្ចពីឥឡូវដល់មហាសន្និបាត
បក្សទូទាំងប្រទេសរួមជាមួយការបន្តសុក្រិដ្ឋពង្រាងឯកសារមហាសន្និបាតគឺគណៈ
កម្មាធិការមជ្ឈឹមត្រូវប្រមូលផ្ដុំកំលាំងសំរាប់ការងារកម្មាភិបាលតាមការកំណត់នៃ
លក្ខ័ន្តិកៈបក្ស។
ទិសដៅកម្មាភិបាលដើម្បីអនុវត្តភារកិច្ចនយោបាយ
អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាតលើកនេះ
មជ្ឈឹមបានផ្ដល់មតិពិភាគ្សានិងសំរេចទិសដៅនៃការងារកម្មាភិបាលគណៈកម្មាធិការ
មជ្ឈឹមបក្សនីតិកាលទី១២ ដើម្បីធ្វើជាមូលដ្ឋានឲ្យការត្រៀមរៀបចំកម្មាភិបាលចូល
រួមគណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ គណៈលេខា អគ្គលេខា
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនីតិកាលទី១២និងថ្នាក់ដឹកនាំស្នូលរបស់បណ្ដា
ស្ថាប័នរដ្ឋអាណត្តិ២០១៦-២០២១ នៅបណ្ដាសន្និបាតជាបន្ត។ បន្តកសាងបក្ស
ស្អាតស្អំមាំមួន ពង្រីកកំលាំងពលំរបស់ប្រទេសជាតិទាំងមូលប្រជាធិបតេយ្យសង្គម
និយមជំរុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មីការពារមាតុប្រទេសរក្សាខ្ចាប់បរិយាកាសសន្តិភាព
ស្ថិរភាពដើម្បីវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មមួយតាមទិសទំនើប។
លោកគូសបញ្ជាក់ថា៖
“ដើម្បីអនុវត្តប្រកបដោយជោគជ័យបុព្វហេតុដ៏ធំធេងនិងស្មុគស្មាញនោះ យើង
ត្រូវកសាងគណៈកម្មាធិការមជ្ឈឹមបក្ស-ស្ថាប័នដឹកនាំខ្ពស់បំផុតរបស់បក្សនៃកណ្ដាលមហាសន្និបាតបក្ស២អាណត្តិ មូលិកុលដឹកនាំនយោបាយស្នូលនិងជាមជ្ឈមណ្ឌល
សាមគ្គីភាពឯកភាពខ្ពស់បំផុតរបស់បក្សទាំងមូលប្រជាជាតិទាំងមូល។ នេះជាការងារ
មានទំនាក់ទំនងដល់វាសនារបស់បក្សរបស់ប្រជាជាតិនិងវាសនាអភិវឌ្ឍន៍ប្រទេស
ជាតិ។”
ការទទួលខុសត្រូវក្នុងការងារត្រៀមរៀបចំកម្មាភិបាល
តាមលោក Nguyen Phu Trong ថា ដោយឈរលើមូលដ្ឋានការបូកសរុបបទពិសោធន៍
និងមេរៀនត្រៀមរៀបចំកម្មាភិបាលពីមហាសន្និបាតលើកទី៦ដល់មហាសន្និបាតលើក
ទី១១របស់បក្ស ទន្ទឹមនឹងនោះផ្អែកទៅលើសំណូមពរជាក់ស្ដែង អនុគណៈកម្មការត្រៀម
រៀបចំកម្មាភិបាលបានត្រៀមពង្រាងទិសដៅការងារកម្មាភិបាលគណៈកម្មាធិការមជ្ឈឹម
នីតិកាលទី១២។ អនុគណៈកម្មការត្រៀមរៀបចំកម្មាភិបាលបានប្រមូលមតិនិងរាយការណ៍ការិយាល័យនយោបាយពិនិត្យដាក់ជូនសន្និបាតមជ្ឈឹមលើកទី១១នេះ។ លោកអគ្គលេខា
Nguyen Phu Trong ក៏សង្កត់ធ្ងន់ទៅលើរាល់ការរំលឹកអំពីបទដ្ឋាននៃសមាជិកគណៈកម្មាធិការ
មជ្ឈឹម ការិយាល័យនយោបាយ គណៈលេខាដូចជាឬទ្ធានុភាពនយោបាយគុណធម៍
សីលធម៍និងរបៀបរស់នៅការយល់ដឹងរក្សានិងការពារសាមគ្គីភាពឯកភាពក្នុងបក្ស។
លោក Nguyen Phu Trong បានលើកច្បាស់ថា៖
“ក្នុងការងារត្រៀមរៀបចំកម្មាភិបាលត្រូវសង្ក់តធ្ងន់ជាពិសេសត្រូវមានស្មារតីការ
ទទួលខុសត្រូវខ្ពស់ បរានុម័តភ្លឺថ្លាគំរូគោរពរាល់គោលការណ៍អង្គការបទបញ្ញាតការ
កំណត់របស់បក្ស ដាក់បុព្វបទរួមរបស់បក្សរបស់ប្រជាជាតិមុននឹងប្រការទាំងអស់។ ប្តេជ្ញា
ប្រឆាំងលិទ្ធិបុគ្គលនិយម ឆ្លៀតឱកាស បែងចែកភាគី ក្រុមផលប្រយោជន៍។”
រួមជាមួយការកំណត់ទិសដៅស្ដីពីការងារត្រៀមរៀបចំកម្មាភិបាល លោកអគ្គលេខា
Nguyen Phu Trong ក៏លើកឡើងបញ្ហាទាក់ទិននានាដល់បរិមាណនិងការបែងចែកតំណាង
ដែលចូលរួមមហាសន្និបាតបក្សលើកទី១២ រូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់។
គំរោងការព្រលានយន្តហោះអន្តរជាតិ Long Thanh។ លោកអគ្គលេខាបានសំណូមពរ
សមាជិកមជ្ឈឹមបក្សលើកកំពស់ស្មារតីការទទួលខុសត្រូវពង្រីកបញ្ញារួមមតិយ៉ាងជ្រាល
ជ្រៅសមស្របធានាឲ្យជោគជ័យនៃសន្និបាតមជ្ឈឹមលើកទី១១៕