កិច្ចចរចារបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់បរាជ័យ៖ឧបសគ្គលើកំណាត់ផ្លូវបង្កើតរដ្ឋាភិបាលមួយស្ថិរភាព

(VOVWORLD) -ជាមួយនឹងការដែល គណៈបក្សប្រជាធិបតេយ្យសេរី (FDP) បានប្រកាសដកខ្លួន ចេញដោយចៃដន្យនោះ កិច្ចចរចារសំដៅបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពថ្មីនៅអាល្លឺ ម៉ង់ត្រូវបរាជ័យនាថ្ងៃទី២០វិច្ឆិកា។ ប្រការនេះ សរឲ្យឃើញថា ឆាកនយោបាយ អាល្លឺម៉ង់កំពុងប្រឈមមុខនឹងគ្រោះអាសន្នឈានចូលការបោះឆ្នោតថ្មី ដោយមានបម្រែបម្រួលមិនអាចទស្សន៍ទាយបានឡើយ។
កិច្ចចរចារបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់បរាជ័យ៖ឧបសគ្គលើកំណាត់ផ្លូវបង្កើតរដ្ឋាភិបាលមួយស្ថិរភាព - ảnh 1អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (រូបថតៈ CDU) 

នាថ្ងៃទី២០វិច្ឆិកា គណៈបក្ស FDP បានប្រកាសជាផ្លូវការ ដកខ្លួនចេញនិង បញ្ចប់រាល់កិច្ចចរចារស្តីពីបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពជាមួយអធិការបតីអាល្លឺម៉ង់  លោកស្រី Angela Merkel និងគណៈបក្សបៃតងដើម្បីកាន់អំណាច។ អស់រយៈ ពេល២ខែ ក្រោយការបោះឆ្នោតសភា មក ប្រទេសអាល្លឺម៉ង់នៅមិនទាន់បង្កើត បានរដ្ឋាភិបាលថ្មីនៅឡើយ។ នេះជាសេណារីយ៉ូបានកើតឡើងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ អាល្លឺម៉ង់កិតតាំងពីឆ្នាំ១៩៤៩មក។

        មិនអាចរកបានសម្លេងរួម

        ក្នុងការបោះឆ្នោតកាលពីខែកញ្ញាកន្លងទៅ ទោះបីជាសម្ព័ន្ធភាពគណៈបក្ស អភិរក្ស CDU/CSU របស់លោកស្រី Angela Merkel ទទួលជ័យជម្នះ និងជាគណៈ បក្សខ្លាំងបំផុតក្នុងរដ្ឋសភាក៏ដោយ ប៉ុន្តែក៏ត្រូវ ចងសម្ព័ន្ធជាមួយគណៈបក្សផ្សេងៗ ដើម្បីទទួលបានលក្ខណៈពេញ លេញសម្រាប់បង្កើតសម្ព័ន្ធភាពកាន់អំណាច គ្រប់ គ្រងប្រទេសជាតិ។

        ប៉ុន្តែ បន្ទាប់ពីការចរចាជាច្រើនសប្តាហ៍មក គណៈបក្សនានានៃ ឆាកនយោបាយអាល្លឺម៉ង់ មិនទទួលបានការស្រុះចិត្តគំនិត នាំមកនូវឧបសគ្គក្នុងការបង្កើត សម្ព័ន្ធភាព។ បញ្ហាខ្វែងគំនិតគឺផ្តោតលើគោលជំហរអំពីបម្រែបម្រួលអាកាសធាតុ គោលនយោបាយពន្ធនិងត្រួតពិនិតបញ្ហាអន្តោប្រវេសន៍។

        ស្តីពីបញ្ហាអន្តោវប្រវេសន៍  គណៈបក្សសម្ព័ន្ធភាព CDU/CSU របស់លោក ស្រី Merkel ចង់ដាក់ចេញកម្រិតពិដានជាប្រចាំសម្រាប់ចំនួនជនអន្តោប្រវេសន៍ ខណៈដែល គណៈបក្សបៃតងចង់ឲ្យរដ្ឋអំណាចអាល្លឺម៉ង់ទទួលជនអន្តោប្រវែសន៍ បន្ថែមសំដៅយកចិត្តជនមានទស្សនដូចគ្នាចូលរួមក្នុងគណៈបក្សរបស់ខ្លួន។

        ចំពោះមុខរាល់ការខ្វែងគំនិតនេះ គណៈបក្ស FDP បានសម្រេចចិត្ត ដកខ្លួន ចេញពីរាល់កិច្ចចរចារ សំដៅបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព។ យោងតាមថ្នាក់ដឹកនាំ FDP Christian Lindner មូលហេតុគឺដោយសារគណៈបក្សននយោបាយទាំងអស់ ដែលចូលរួមក្នុងកិច្ចរចារមិនរកឃើញនូវការជឿទុកចិត្តក៏ដូចជាគោលគំនិតរួម សម្រាប់ការធ្វើទំនើប ភាវូបនីយកម្មវប្រទេសជាតិ ដែលត្រូវបានចាត់ទុកជា លក្ខណៈចម្បងសម្រាប់រដ្ឋាភិបាលមួយស្ថិរភាព។

        គ្រោះអាសន្នរៀបចំការបោះឆ្នោតថ្មី

        ចំពោះបម្រែបម្រួលកើតមានឡើងបច្ចុប្បន្ន មជ្ឈដ្ឋានអ្នកសង្កេតការបាន ពិនិត្យថា នឹងមានសេណារីយូចំនួន៣កើតមានឡើងសម្រាប់ ឆាកនយោបាយ អាល្លឺម៉ង់នាប៉ុន្មានថ្ងៃខាងមុខ។

        ទី១ គណៈបក្សសម្ព័ន្ធភាព CDU/CSU របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងចងសម្ព័ន្ធជាមួយគណៈបក្សបៃតង ដើម្បីបង្កើតរដ្ឋាភិបាល ភាគតិច។ ទីពីរ លោកស្រី Merkel នឹងវិលត្រឡប់មកអំពាវនាវកិច្ចចរចារមួយ ជាមួយគណៈបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) ដែលជាដៃគូររបស់ សម្ព័ន្ធភាព CDU/CSU អស់រយៈពេល ៤ឆ្នាំកន្លងទៅ។ ប៉ុន្តែ រហូតមកដល់ពេល នេះ សេណារីយូនេះស្ទើរតែត្រូវលុបចោល។ ព្រោះថា បន្ទាប់ពីកិច្ចចរចារបង្កើត រដ្ឋាភិបាលសម្ព័ន្ធភាពថ្មីនៅអាល្លឺម៉ង់បញ្ចប់ដោយបរាជ័យនោះ SPD ជាថ្មីម្តង ទៀត បានអះអាងនូវគោលនយោបាយ មិនចូលរួមកិច្ចចរចារបង្កើតរដ្ឋាភិបាល សម្ព័ន្ធភាព។

        សេណារីយូទី៣ ដែលគេប៉ាន់ស្មានថានឹងអាចកើតមានឡើង គឺ អាល្លឺម៉ង់នឹងដំណើរការ ការបោះឆ្នោតឡើងវិញ។ យោងតាមសេណា រីយូនេះ ប្រធានាធិបតី លោក Frank-Walter Steinmeier នឹងរំសាយរដ្ឋសភាមុនបង្អស់ រួមទាំងអំពាវនាវ ការបោះឆ្នោតសកលថ្មីមួយ។ ប្រ ការនេះគឺសមស្របនឹងសេចក្តីប្រកាសរបស់ លោកស្រី Merkel ព្រោះ ក្រោយពីកិច្ចចរចារបរាជ័យ លោកស្រី នឹងមានជំនួប ជាមួយប្រធានា ធិបតីអាល្លឺម៉ង់ ដើម្បីជូនដំណឹងអំពីលទ្ធផលនៃវង់ចរចារកន្លងទៅ ព្រមទាំងធ្វើការជាមួយគណៈដឹកនាំCDU/CSUដើម្បីពិភាក្សាអំពីជំហានខាងមុខ។

        តាមស្ថានភាពជាក់ស្តែង ដោយបទពិសោធន៍ជាអ្នកនយោបាយជើងចាស់ មួយ នឹងតាមរយៈដំណើរការក្លាយទៅជាអ្នកមានសិទ្ធអំណាចបំផុតលើអឺរ៉ុប អធិកាបតី Angela Merkel តែងតែភ្ជាប់ជាមួយបម្រែបម្រួលរបស់ប្រទេសអាល្លឺ ម៉ង់ដែរ។ ចំពោះមុខរាល់ឧបសគ្គលើកនេះ សាធារណមតិនៅជឿជាក់ថា លោក ស្រីនឹងដឹកនាំខឿនសេដ្ឋកិច្ចធំបំផុតនៅទ្វីបអឺរ៉ុបនេះ រួចផុតពីវិបត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ