កិច្ចព្រមព្រៀង Panmunjom បំភ្លឺក្តីសង្ឃឹមសន្តិភាព

(VOVWORLD) - ក្រោយពីសេចក្តីប្រកាស Panmunjom ត្រូវបានថ្នាក់ដឹកនាំនៃប្រទេស កូរ៉េទាំងពីររូបបានអនុម័តលើសន្និសីទកំពូលជាប្រវត្តិសាស្ត្រថ្ងៃទី ២៧ មេសា កូរ៉េខាងត្បូងនិង ស.ប.ប.ក. កំពុងមានការបោះជំហានវិជ្ជមានដំបូងដើម្បីអនុវត្ត បញ្ហាជាក់ស្តែងនានាដែលភាគីទាំងពីរបានឯកភាព។ នេះជាលើកដំបូងដែលកិច្ច ព្រមព្រៀងលើគ្រប់ជ្រុងជ្រោយរវាងប្រទេសកូរ៉េទាំងពីរត្រូវបានអនុវត្ត ដែលនាំ មកនូវក្តីសង្ឃឹមអំពីខឿនសន្តិភាពជាស្ថាពរលើឧបទ្វីបកូរ៉េ។

កិច្ចព្រមព្រៀង Panmunjom បំភ្លឺក្តីសង្ឃឹមសន្តិភាព - ảnh 1 កិច្ចព្រមព្រៀង Panmunjom បំភ្លឺក្តីសង្ឃឹមសន្តិភាព

ថ្ងៃទី ២៧ មេសា បានចូលជាប្រវត្តិសាស្ត្រពេលរបស់ប្រទេសកូរ៉េទាំងពីរ ដែលពោរពេញទៅដោយសេចក្តីសប្បាយរីករាយ ការញញឹមនិងការចាប់ដៃជា ច្រើនពេលដែលជាលើកដំបូងក្រោយរយៈពេលរាប់សិបទសវត្សប្រឈមមុខដាក់ គ្នាថ្នាក់ដឹកនាំរបស់កូរ៉េខាងត្បូងនិង ស.ប.ប.ក. ប្រកាសដ៏មហោឡារឹកចំពោះប្រជាជនចំនួន ៨០ លាននាក់នៃប្រទេសទាំងពីរនិងពិភពលោកទាំងមូលថា សង្គ្រាមលើឧបទ្វីបកូរ៉េបានបញ្ចប់ទាំងស្រុងពីនោះសករាជថ្មីមួយនៃសន្តិភាពចាប់ផ្តើមជាផ្លូវការ។សេចក្តីថ្លែងការណ៍រួម Panmunjom សង្កត់ធ្ងន់ទៅលើកិច្ចសន្យាដែលនឹង បញ្ចប់ជាពិតប្រាកដការបែកបាក់និងការប្រឈមមុខគ្នាពីសង្គ្រាមត្រជាក់ ឆ្ពោះទៅ សករាជថ្មីនៃការបង្រួបបង្រួមជាតិ សន្តិភាពនិងវិបុលភាព កែលំអនិងពូនជ្រុំ ទំនាក់ទំនងអន្តរកូរ៉េ។

        បណ្ដាកាយវិការវិជ្ជមាន

ក្នុងជំហានដំបូងសំដៅអនុវត្តសេចក្តីថ្លែងការណ៍រួម Panmunjom កូរ៉េខាង ត្បូងនិង ស.ប.ប.ក. បានឯកភាពបញ្ឈប់រាល់ទង្វើអមិត្តប្រឆាំងគ្នាលើគ្រប់ជ្រុង ជ្រោយ។ តាមស្មារតីនោះ ភាគីទាំងពីរបានឯកភាពប្រែក្លាយតំបន់គ្មានយោធា ទៅលើតំបន់សន្តិភាពចាប់ពីថ្ងៃទី ២ ឧសភា ឆ្នាំ ២០១៨។ នាថ្ងៃទី ១ ឧសភា ភាគីទាំងពីរបានចាប់ផ្តើមលុបចោលឧបករណ៍បំពងសម្លេងតាមបណ្តោយខ្សែព្រំដែន បណ្តោះអាសន្ន។

មុនេះ ក្នុងកាយវិការមានចរិតលក្ខណៈនិមិត្តរូប ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានសម្រេចផ្លាស់ប្តូរល្វែងម៉ោងនៃប្រទេសនេះដូចល្វែង ម៉ោងរបស់កូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៥ ឧសភា។

នាថ្ងៃទី ២៩ មេសា ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានទទួល ស្គាល់ថា៖ កូរ៉េខាងជើងនឹងបិទទ្វារមណ្ឌលធ្វើការសាកល្បងនុយក្លេអ៊ែរនៅ Pyunggye-ri នាខែឧសភាខាងមុខ។ បន្ទាប់នោះ ប្រទេសនេះនឹងអញ្ជើញមជ្ឈដ្ឋានអ្នកជំនាញការរួមជាមួយសារព័ត៌មានកូរ៉េខាងត្បូងនិងអាមេរិកទៅប្រទេសនេះដើម្បីប្រកាសផ្ទាល់និងច្បាស់លាស់ជាមួយសហគមន៍អន្តរជាតិអំពីប្រការនេះ។

ដើម្បីអនុវត្តបណ្ដាកិច្ចសន្យាក្នុងសេចក្តីថ្លែងការណ៍រួម Panmunjom ប្រទេសកូរ៉េទាំងពីរបានឲ្យដឹងថា៖ ការចរចាជាន់ខ្ពស់មួយនឹងត្រូវបានរៀបចំឡើង ។ តាមគំរោង នៅកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីការបង្កើតខុទ្ទកាល័យ ទាក់ទងផ្ទាល់នៅមណ្ឌលឧស្សាហកម្មអន្តរកូរ៉េ Kaesong និងវិធានការណ៍ជួយ ឧបត្ថម្ភជំរុញការជួបប្រាស្រ័យស៊ីវិលផងដែរ។ រួមជាមួយគ្នានោះ នាខែឧសភា នេះ ស.ប.ប.ក. និងកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមការចរចាថ្នាក់រដ្ឋមន្ត្រីការពារ ជាតិឡើងវិញក្រោយរយៈពេល ១១ ឆ្នាំ ត្រូវបានផ្អាក (គិតតាំងពីឆ្នាំ ២០០៧)។ ភាគីទាំងពីរក៏នឹងពន្លឿនយ៉ាងឆាប់ៗការជួបជុំគ្រួសារត្រូវបានព្រាត់ប្រាស់ក៏ដូចជាព្រឹត្តិការណ៍វប្បធម៌កីឡាផងដែរ។

ក្នុងបរិយាកាសសហប្រតិបត្តិការយ៉ាងខ្លាំងក្លារវាងប្រទេសកូរ៉េទាំងពីរ ប្រធានាធិបតីកូរ៉េខាងត្បួង លោក Moon Jae-in នឹងទៅបំពេញទស្សនកិច្ចនៅ ព្យុងយ៉ាងនាសរទរដូវឆ្នាំ ២០១៨ ហើយអញ្ជើញចូលរួមការចរចាកំពូលជាមួយ ប្រធានគណបក្សពលករ ស.ប.ប.ក. លោក Kim Jong-un។

បើកចេញទ្វារសន្ទនា

បណ្ដាសញ្ញាវិជ្ជមានពោលខាងលើបើកចេញក្តីសង្ឈឹមអំពីអនាគតសន្តិភាព យូរអង្វែងរវាងប្រទេសកូរ៉េទាំងពីរ។ ទោះបីជាណាក៏ដោយ បញ្ហាលុបបំបាត់នុយ ក្លេអ៊ែរនិងការបង្កើតយន្តការសន្តិភាពលើឧបទ្វីបកូរ៉េពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយ អាមេរិក ដោយហេតុនេះ រាល់ការយកចិត្តទុកដាក់ឥឡូវនេះឆ្ពោះទៅជំនួបជា ប្រវត្តិសាស្ត្ររវាងអាមេរិកនិង ស.ប.ប.ក. ដែលនឹងប្រារព្ធឡើងនាប៉ុន្មានសប្តាហ៍ ខាងមុខ។ ប្រសិនបើសន្និសីទកំពូលអាមេរិក - ស.ប.ប.ក. មិនទទួលបានលទ្ធផលសមស្របអំពីការលុបបំបាត់នុយក្លេអ៊ែរ នោះគឺសេចក្តីថ្លែងការណ៍រួម Panmunjom នឹងជួបការលំបាកជាច្រើន។ ដូច្នេះ សន្និសីទកំពូល ស.ប.ប.ក. - អាមេរិកនឹងជារបត់ដ៏សែនសំខាន់ជាពិតប្រាកដដែលមានអត្ថន័យសម្រេច «វាសនា» នៃឧបទ្វីប កូរ៉េ។ តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ ទ្វារសន្ទនាបានបើកចេញ ហើយនេះជាពេលវេលាងាយស្រួលបំផុតដើម្បីភាគីទាក់ទិននានាក្តាប់ជាប់ឱកាស។ គប្បីមាន សុឆន្ទៈនិងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធនានា ក្នុងនោះ អាមេរិកនិងចិន ដើរតួនាទីដ៏ធំធេងដើម្បីនាំដំណើរការសន្ទនាតាមទិសត្រឹមត្រូវ។

ទោះបីជាកំណាត់ផ្លូវខាងមុខនៅពោរពេញទៅដោយការលំបាកក្តី ប៉ុន្តែ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រទទួលបានរវាងប្រទេសកូរ៉េទាំងពីរក្រោយរយៈ ពេលច្រើនឆ្នាំតានតឹង បានបង្កើតឡើងបរិយាកាសសុទិដ្ឋិនិយមនិងបង្រួបបង្រួម លើឧបទ្វីបកូរ៉េ។ ជោគជ័យនៃការសន្ទនានិងកិច្ចព្រមព្រៀង Panmunjom ជា «ការដូ» ជាពិតប្រកដ ដែលមានអត្ថន័យដ៏ធំធេង មិនត្រឹមតែប្រជាជននៃប្រទេស កូរ៉េទាងពីរ ប៉ុណ្ណោះទេ ថែមទាំង ចំពោះតំបន់និយាយរួម។

ការសន្ទនាបើកចេញការសន្ទនា ហើយនេះជារបៀបទាក់ទងផ្ទាល់ដែល បង្កើតលទ្ធភាពបំផ្លាញចោលភាពទាល់ច្រាកក្នុងបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ កិច្ចព្រមព្រៀង Panmunjom ជាចំណុចចាប់បដិសន្ធិនៃខឿនសន្តិភាពជាការពិតប្រាកដនៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ