កំណែតំរង់ប្រាក់ខែមន្ត្រីសំដៅធានាសុខមាលភាពសង្គម
vov -  
(vov5) /  
(VOVworld) -ការសុក្រិដ្ធគំរោងការណ៏កែទម្រង់ប្រាក់ខែដំណាក់កាល២០១២-២០២០
ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចស្នូលរបស់វៀតណាម ក្នុងឆ្នាំនេះ សំដៅធានាអនុវត្ត
គោលនយោបាយសុខុមាលភាពសង្គមដែលរដ្ធាភិបាលបានដាក់ចេញ។ ការកែទំរង់
ប្រាក់ខែត្រូវអោយសម ស្រប នឹងការទាមទារនៃទីផ្សារ។ តាមការវាយដំលៃថា នេះ
នឹងជាគោលនយោបាយ មួយក្នុង ចំណោម គោលនយោបាយសេដ្ធកិច្ច សង្គម សារវន្ត និងសំខាន់ពិសេសនៃប្រទេសជាតិ។
|
ការកែទំរង់ប្រាក់ខែត្រូវអោយសមស្របនឹងការទាមទារនៃទីផ្សារ |
ក្រោយរយៈពេលជិត៣០ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មី វៀតណាមបានកែទំរង់គោលនយោបាយប្រាក់ខែជាច្រើនលើក។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក គោលនយោបាយប្រាក់ខែបានកែប្រែចំនួន៨លើក។ កំរិតប្រាក់ខែបានកើនជិត២ដងក្នុងរយៈពេល៤ឆ្នាំកន្លងមក។ ប៉ុន្តែកំរិតបង្កើនប្រាក់ខែ បើគិតទៅនឹងសន្ទស្ស
ដំលៃប្រើប្រាស់គឺ នៅទាប។ ប្រសិនបើប្រៀបធៀបជាមួយល្បឿន អភិវឌ្ឍន៍សេដ្ធកិច្ច សង្គមក្នុងរយៈពេលកន្លងមកនិងប្រៀបនឹងសំណូលពរចាត់ទុកប្រាក់ខែជាខ្ទង់
វិនិយោគដើម្បីអភិវឌ្ឍន៍ប្រភពធនធានមនុស្ស គឺល្បឿនតំឡើងប្រាក់ខែដូច្នេះ មិនទាន់សមស្របទេ។នៅចំពោះមុខ ស្ថានភាពនេះ ក្រសួងការងារយុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាមបានសុក្រិដ្ធគំរោងការកំណែទំរង់ប្រាក់ខែសំរាប់កម្មាភិបាល រដ្ឋការដំណាក់កាល២០១២-២០២០ តាមនោះចាត់ទុកការកែទំរង់គោលនយោបាយប្រាក់ខែគឺការប្តេជ្ញាចិត្តនយោបាយនិងការត្រិះរិះ
យុទ្ធសាស្ត្រសមស្របនឹងទំនរអភិវឌ្ឍន៍នៃប្រទេសជាតិ។ តាមលោក Dang Nhu Loi អតីតអនុប្រធានគណៈកម្មាធិការបណ្ដាបញ្ហាសង្គមនៃរដ្ធសភាថា ប្រាក់ខែត្រូវជាកំលាំងចលករសំខាន់ដើម្បីកម្មាភិបាល មន្ត្រីរដ្ឋការផ្សាភ្ជាប់ជាមួយស្ថាប័នរដ្ធ យកចិត្តទុកដាក់ជាមួយការងារនិងចាត់ទុកការផ្តល់ប្រាក់ខែអោយកម្មាភិបាលគឺការវិនិយោគសំរាប់អភិវឌ្ឍន៍៖ “កំណត់ប្រាក់ខែត្រូវអោយសមនឹងដំលៃពលកម្មរបស់កម្មាភិបាល មន្ត្រីរដ្ធការ ត្រូវបញ្ជាក់ច្បាស់ឯណាជាកម្មាភិបាល មន្ត្រីរដ្ធការ ហើយកំណត់ប្រាក់ខែ ក្នុង
លទ្ធភាព សេដ្ធកិច្ចនៃប្រទេសជាតិ។ ប៉ុន្តែប្រសិនបើមិនរៀបចំឡើងវិញក្បាល ម៉ាស៊ីនដើម្បីគុណភាពជួរកម្មាភិបាល មន្ត្រីរដ្ឋការបានធានាតាមដំលៃ គឺមិនដោះស្រាយបានបញ្ហាប្រាក់ខែទេ។”
ទន្ទឹមនឹងការកសាងតារាងប្រាក់ខែស័ក្កសមនឹងតំលៃពលកម្មរបស់កម្មាភិបាល មន្រ្តីរដ្ឋការគំរោងការណ៏ក៏បានប្រមូលផ្តុំទៅលើកំណែរទម្រង់យ៉ាងខ្លាំងក្លាយន្តការបង្កើតប្រភពប្រាក់ខែដែរ។ ក្នុងរយះពេលកន្លងទៅ ថវិការរដ្ឋជាប្រភពថវិការចំណាយ ធំបំផុតដែលកំណត់ការកែទម្រង់ប្រាក់ខែ ប៉ុន្តែថវិការនេះមានកំហិត។ ដូច្នេះ ការបង្កើតប្រភពកំលាំងអោយការកែទម្រង់ប្រាក់ខែ ក្នុងរយះពេល១០ឆ្នាំខាងមុខនេះគឺចាំបាច់
ណាស់។ តាមលោក Doan Cuong នាយក នាយកដ្ឋានប្រាក់ខែនៃក្រសួងមហាផ្ទៃថា៖បញ្ហាសំខាន់មួយ និងប់ធ្វើបានទើបដោះស្រាយបានចំណោទបង្កើត
ប្រភព កំលាំងកែទម្រង់ប្រាក់ខែបាន។ នេះគឺជាការផ្លាស់ប្តូរថ្មី យន្តការចំពោះ បណ្ដាស្ថាប័នរដ្ឋ ត្រូវធ្វើយ៉ាងម៉េចអោយបណ្ដាស្ថាប័ននេះមានយន្តការបើក
ទូលាយ អភិវឌ្ឈន៏ដោយខ្លួនឯង មានប្រភពចំណូល បើកប្រាក់ខែ អោយ
កម្មាភិបាល មន្ត្រីរដ្ឋការ បូគ្គលិកក្នុងស្ថាប័ន។
គំរោងការណ៏កែទម្រង់ប្រាក់ខែ ដំណាក់កាល 2012-2020 តាមគំរោង នឹង បានដាក់ជូន សន្និសិទ គណះកម្មាធិការចាត់តាំងមជ្ឈឹមបក្ស នាខែមេសាខាងមុខនេះ។ លោកស្រី Nguyen Lan Huong នាយិកា វិទ្យាស្ថាន វិទ្យាសាស្ត្រ ពល កម្ម នៃក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានអះអាងថា៖
ឆ្នាំ២០១១យើងអនុវត្តបានការបំបែកប្រព័ន្ធ ប្រាក់ខែអប្បបរមារបស់តំបន់ទីផ្សារ ។ ដលើឆ្នំា ២០១២យើងបន្តនូវការអនុវត្តការកែប្រែ នេះសំដៅ ធ្វើយ៉ាងម៉េចឲ្យកម្រិតប្រាក់ខែរបស់ជួរមន្រីរដ្ឋការត្រូវបានកែលំអ”។
ប្រាក់ខែគឺជាកម្លំាងចលករសំខាន់មួយដើម្បីឲ្យ មន្រ្តីរដ្ឋការ ផ្សាខ្ជាប់ ជាមួយស្ថាប័នរដ្ឋ ព្យាយាមជាមួយការងារ មានលក្ខណៈដំឡើងឋានៈ ដោយផ្អែកលើសមត្ថភាព និងបញ្ញា
របស់ខ្លួន ដោយមិនចាំបាច់ ប្រព្រឹត្តអំពើពុករលួយ។គោលនយោបាយប្រាក់ខែចំពោះ
មន្រ្តីរដ្ឋ ការជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសេដ្ឋកិច្ច សង្គម
ជាសារវ័ន និងមានសារៈសំខាន់ពិសេសរបស់ជាតិ។ នេះក៏ជា ស្មារតីដែល គំរោងការ
កែទម្រង់ ប្រាក់ខែតំណាក់កាល ២០១២ ២០២០ ។ ការកែទម្រង់គោលនយោបាយប្រាក់ខែនឹងចៀសផុតពី ស្ថានភាពមន្រ្តីរដ្ឋការ ធ្វើការមិនយកចិត្តទុកដាក់
គ្មានការទទួល ខុសត្រូវ ក្នុងក្បាលម៉ាស៊ីន និងបង្កការស្រុះចិត្តគំនិតដើម្បីសង្គម
អភិវឌ្ឍន៌៕
vov
-vov5